ព័ត៌មាន
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង៖ គោរពតម្លៃសន្តិភាព ផ្លាស់ប្តូរយ៉ាងខ្លាំងក្លាដើម្បីស្ថាបនាអនាគតប្រកបដោយចីរភាព
ក្នុងសុន្ទរកថា ប្រធានរដ្ឋវៀតណាមបានបញ្ជាក់ថា សន្តិភាពគឺជាគោលដៅនិងលក្ខខណ្ឌចម្បងសម្រាប់ការកសាងអនាគតប្រកបដោយស្ថិរភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងវិបុលភាព។ លោកប្រធានរដ្ឋបានអំពាវនាវឱ្យអនុវត្តន៍ការឈប់បាញ់ បញ្ឈប់អំពើហិង្សា ការពារជនស៊ីវិល និងបង្កើតលក្ខខណ្ឌសម្រាប់ការទទួលបានជំនួយ មនុស្សធម៌នៅក្នុងតំបន់ជម្លោះ។ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន របស់ប្រទេសជាច្រើន; អំពាវនាវឱ្យមានជំនួយមនុស្សធម៌ ជាបន្ទាន់សម្រាប់ប្រជាជនប៉ាឡេស្ទីន; ព្រមទាំងបានស្នើឱ្យសហរដ្ឋអាមេរិកដកការ ហ៊ុមព័ទ្ធលើប្រទេសគុយបា និងដកគុយបាចេញពីបញ្ជីប្រទេសដែលជួយឧបត្ថម្ភភេរវកម្ម ផងដែរ។
លោកប្រធានរដ្ឋបានអះអាងថា វៀតណាមប្តេជ្ញាចិត្តអនុវត្តន៍គោលដៅយុទ្ធ សាស្ត្ររបស់ខ្លួន ដើម្បីក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ ដោយមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលជាមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូល ខ្ពស់នៅឆ្នាំ២០៤៥; អនុវត្តន៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្រេច បានការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។
ក្នុងឱកាសនេះ លោកប្រធានរដ្ឋ លឿង គឿង បានគោរពអញ្ជើញប្រទេសនានា មកទីក្រុងហាណូយ ដើម្បីចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហ ប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសតាមអ៊ីនធឺណិតនាថ្ងៃទី ២៥ តុលា ខាងមុខ។ លោកប្រធានរដ្ឋក៏បានឲ្យដឹងថា វៀតណាមកំពុងត្រៀមរៀបចំយ៉ាងសកម្មដើម្បី ទទួលតួនាទីជាប្រធានសន្និសីទត្រួតពិនិត្យសន្ធិសញ្ញាមីនរីកសាយភាយអាវុធ នុយក្លេអ៊ែរក្នុងឆ្នាំ ២០២៦ ព្រមទាំងស្នើឱ្យប្រទេសនានាគាំទ្របេក្ខភាពរបស់វៀតណាម សម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៦-២០២៨ និងធ្វើជា ចៅក្រមនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រអាណត្តិ ២០២៦-២០៣៦៕