នៅក្នុងជំនួបពិភាក្សា មេដឹកនាំទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងវៀតណាម-ហុងគ្រីមានការអភិវឌ្ឍជាវិជ្ជមានលើវិស័យជាច្រើន ជាពិសេសចាប់តាំងពីប្រទេសទាំងពីរបានលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូលើគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៨ ដែលក្នុងនោះ សេដ្ឋកិច្ចបន្តក្លាយជាចំណុចភ្លឺក្នុងទំនាក់ទំនងទ្វេភាគីជាមួយនឹង ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជិត ១ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤។
ពិភាក្សាអំពីទិសដៅ និងវិធានការសំខាន់ៗ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី មេដឹកនាំ ទាំងពីរបានឯកភាពបន្តបង្កើនការជួបប្រាស្រ័យ និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ ដើម្បីបង្កើនទំនុកចិត្តនយោបាយ ការយល់ដឹងគ្នា ទៅវិញទៅមក ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់ វិស័យ។ ទាក់ទិននឹងពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរបានឯកភាពពង្រីកថែម ទៀតនូវតួនាទីរបស់គណៈកម្មាធិការចម្រុះអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហើយ លើកទឹកចិត្តក្រសួង ផ្នែក មូលដ្ឋាន និងសហគ្រាសនៃប្រទេសទាំងពីរអនុវត្តន៍ប្រកប ដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA); ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យជាប្រៀបខ្លាំងរបស់ ប្រទេសហុងគ្រី ដូចជា៖ បច្ចេកវិទ្យាព័ត៌មាន ថាមពល កសិកម្ម ឧស្សាហកម្មម្ហូប អាហារ សុខាភិបាល ឱសថ ជាដើម ដើម្បីធ្វើជាស្ពានសម្រាប់គ្នាទៅវិញទៅមក ក្នុង ការចូលកាន់ទីផ្សារអាស៊ីអាគ្នេយ៍ (អាស៊ាន) (ដែលមានប្រជាជនជាង ៦៥០ លាននាក់ និង GDP សរុបជាង ៤ ទ្រីលានដុល្លារ) និងទីផ្សារសហភាពអឺរ៉ុប (EU) រួមទាំងតំបន់ អឺរ៉ុបកណ្តាល-ខាងកើតផងដែរ។ លោកប្រធានរដ្ឋ លឿង គឿង បានស្នើឲ្យហុងគ្រីបន្ត ជួយជំរុញបណ្តាប្រទេស EU ដែលនៅសេសសល់ឲ្យធ្វើសច្ចាប័នលើកិច្ចព្រមព្រៀង ការពារការវិនិយោគវៀតណាម - EU (EVIPA) និងគាំទ្រគណៈកម្មការអឺរ៉ុប (EC) ដក “កាតលឿង” IUU លើជលផលនាំចេញរបស់វៀតណាមនាពេលឆាប់ៗនេះផងដែរ។
មេដឹកនាំទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យប្រពៃណី រួមមាន៖ ការពារជាតិ-សន្តិសុខ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា កសិកម្ម វេជ្ជ សាស្ត្រ-ឱសថ វប្បធម៌ ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជន ព្រមទាំង ជំរុញការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា៖ ការផ្លាស់ប្តូរឌីជីថល បច្ចេកវិទ្យាព័ត៌មាន បរិស្ថាន ការគ្រប់គ្រងធនធានទឹក។
ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញ ទៅមកនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ រួមចំណែកដោះ ស្រាយបញ្ហាប្រឈមសកល៕