ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាមលោក លឿង គឿង បានអញ្ជើញជួបពិភាក្សាការងារជាមួយអគ្គលេខា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង។ (រូបថត៖ VNA)
ដោយវាយតំលៃខ្ពស់ចំពោះលទ្ធផលដ៏សម្បូរបែប និងការយល់ដឹងរួមសំខាន់ៗ ដែលសម្រេចបានក្នុងជំនួបពិភាក្សាការងារ និងជំនួបសវនាការរវាងអគ្គលេខាបក្ស ប្រធានរដ្ឋចិន ស៊ី ជីនពីង និងថ្នាក់ដឹកនាំកំពូលរបស់វៀតណាមនោះ លោកប្រធានរដ្ឋ លឿង គឿង បានលើកឡើងនូវសំណើ និងទិសដៅធំៗសម្រាប់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនាពេលខាងមុខ។ ទិដ្ឋភាពនៃជំនួបនេះ។ រូបថត៖ VNA |
ទីមួយ រក្សាការផ្លាស់ប្តូរជាន់ខ្ពស់ជាប្រចាំ ដើម្បី បង្កើនទំនុកចិត្ត ចែករំលែកបទពិសោធន៍ក្នុងអភិបាលកិច្ច និងការអភិវឌ្ឍប្រទេសជាតិ ពង្រីកប្រសិទ្ធភាពនៃយន្តការកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់កាណាល់។ ទីពីរ បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើគ្រប់វិស័យ ដោយផ្តោតលើការ ធ្វើឱ្យកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យាក្លាយជាសសរស្តម្ភថ្មី កម្លាំងចលករ ថ្មី និងចំណុចភ្លឺថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ទី៣ អនុវត្តន៍ឱ្យបានល្អនូវឆ្នាំផ្លាស់ប្តូរមនុស្សសាស្ត្រវៀតណាម-ចិនឆ្នាំ២០២៥។ ទី៤ បង្កើនការផ្លាស់ប្តូរ និងការ សម្របសម្រួលនៅវេទិកាអន្តរជាតិ និងតំបន់ដែលភាគីទាំងពីរជាសមាជិក គាំទ្រគ្នា ទៅវិញទៅមក ដើម្បីបង្កើនតួនាទី និងឋានៈនៅលើឆាកអន្តរជាតិ។ ទី៥ គ្រប់គ្រង និង ដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្រឱ្យបានត្រឹមត្រូវ ដោយឈរលើមូលដ្ឋាននៃ ការអនុលោមតាមការយល់ដឹងរួមជាន់ខ្ពស់ ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) រក្សាបរិយាកាសសន្តិ ភាព និងស្ថិរភាពនៅសមុទ្រខាងកើត និងក្នុងតំបន់។អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានវាយតំលៃខ្ពស់ ចំពោះមតិជាវិជ្ជមាន និងសំណើសំខាន់ៗរបស់លោកប្រធានរដ្ឋ លឿង គឿង ដោយ អះអាងថា បក្ស និងរដ្ឋចិនមានបំណង និងត្រៀមខ្លួនជាស្រេចរក្សាការផ្លាស់ប្តូរយុទ្ធ សាស្ត្រជាន់ខ្ពស់ជាមួយវៀតណាម ដើម្បីលើកកំពស់តួនាទីនាំមុខក្នុងទំនាក់ទំនង ទ្វេភាគី; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវផែនការសហប្រតិបត្តិការតភ្ជាប់គំនិត ផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ជាមួយនឹងក្របខ័ណ្ឌ “ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ”; ត្រៀមខ្លួនជាស្រេចជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ជាពិសេសផ្លូវរថភ្លើងចំនួនបីតភ្ជាប់ប្រទេសទាំងពីរ តំបន់សហប្រតិបត្តិ ការសេដ្ឋកិច្ចឆ្លងដែន និងច្រកទ្វារព្រំដែនឆ្លាតវៃ; ពង្រីកការនាំចូលទំនិញប្រកបដោយ គុណភាពខ្ពស់របស់វៀតណាម; ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលទើបលេច ចេញដូចជា៖ ការអភិវឌ្ឍបៃតង 5G បញ្ញាសិប្បនិម្មិត; អនុវត្តន៍ការផ្លាស់ប្តូរយ៉ាងសម្បូរ បែបរវាងប្រជាជននៃប្រទេសទាំងពីរ ដោយផ្តោតលើជំនាន់វ័យក្មេង ខណៈដែល យុវជននៃប្រទេសទាំងពីរត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះ និងអនាគតនៃទំនាក់ ទំនងចិន-វៀតណាម; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងយន្តការពហុភាគី; ស្នើឱ្យភាគី ទាំងពីរអនុវត្តន៍ឱ្យបានល្អនូវការយល់ដឹងរួមជាន់ខ្ពស់ គ្រប់គ្រងឱ្យបានត្រឹមត្រូវនូវ ការខ្វែងគំនិតគ្នា និងពង្រីកកិច្ចសហប្រតិបត្តិការនៅសមុទ្រផងដែរ៕