• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ជួបពិភាក្សាការងារជាមួយប្រធានាធិបតី លីទុយអានីលោក Gitanas Nauseda

នាព្រឹកថ្ងៃទី១២មិថុនា បន្ទាប់ពីពិធីទទួលបដិ សណ្ឋារកិច្ចជាផ្លូវការនៅវិមាន ប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំង ពីរជួបពិភាក្សាការងារ។

ទិដ្ឋភាពនៅជំនួបពិភាក្សាការងារ។ (រូបថត៖ VNA)

 
នៅក្នុងជំនួបពិភាក្សានោះ មេដឹកនាំទាំងពីរបានឯកភាពបន្តបង្កើនការជួប ប្រាស្រ័យ និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់។ មេដឹកនាំទាំងពីរបានឯកភាពពង្រីកយន្តការសហប្រតិបត្តិការដូចជា៖ ជំរុញការបង្កើត គណៈ កម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិទ្យាសាស្ត្រ-បច្ចេកទេស; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម - សហភាពអឺរ៉ុប (EVFTA); ផ្លាស់ប្តូរ និងជំរុញការចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការជាក់លាក់ រួមទាំងកិច្ចព្រមព្រៀងជៀសវាងការយកពន្ធទ្វេរដង ដើម្បីលុបចោលឧបសគ្គទាំងអស់ ហើយសម្រួលដល់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។
ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យា ឌីជីថល បច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) បញ្ញាសិប្បនិមិត្ត (AI) ការផ្លាស់ប្តូរបៃតង ថាមពល កកើតឡើងវិញ ដោយបញ្ជាក់ថា ទាំងនេះគឺជាវិស័យដ៏សែនសំខាន់ក្នុងដំណើរការ អភិវឌ្ឍន៍នៃប្រទេសនីមួយៗ និងមានសក្ដានុពលខ្លាំងសម្រាប់ប្រទេសទាំងពីរសហ ប្រតិបត្តិការគ្នានិងធ្វើអាជីវកម្ម។ មេដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិ ការលើវិស័យការពារជាតិ និងសន្តិសុខ ស្របតាមច្បាប់អន្តរជាតិ និងគោល នយោបាយ ច្បាប់របស់ប្រទេសនីមួយៗ ជាពិសេសលើវិស័យប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្ម សុវត្ថិភាព សន្តិសុខព័ត៌មាន រួមចំណែកដល់សន្តិភាព និងសន្តិសុខរួម។
ដោយកត់សម្គាល់ថា លីទុយអានី ជាប្រទេសមួយក្នុងចំណោមចប្រទេស សមាជិកសហភាពអឺរ៉ុបដំបូងគេដែលផ្តល់សច្ចាប័នលើ កិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) នោះ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានស្នើឲ្យលីទុយអានី ជំរុញឱ្យប្រទេស EU ដែលនៅសេសសល់ ផ្ដល់សច្ចាប័ន លើកិច្ចព្រមព្រៀងនេះឱ្យបានឆាប់; គាំទ្រគណៈកម្មការអឺរ៉ុប (EC) ឱ្យឆាប់ដក "កាតលឿង"  IUU សម្រាប់ជលផលនាំចេញរបស់វៀតណាម។
នៅចុងបញ្ចប់នៃជំនួបពិភាក្សា លោកប្រធានរដ្ឋ លឿង គឿង និងលោកប្រធានា ធិបតី Nauseda បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារហ ប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរលើវិស័យថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កសិកម្ម និងហិរញ្ញវត្ថុ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

នាថ្ងៃទី ២៩ ខែមេសា របាយការណ៍មួយដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រជាជនជាង ១,២​ លាននាក់នៅក្នុងប្រទេសលីបង់គ្រោងនឹងប្រឈមមុខនឹង​វិបត្តិ​អសន្តិសុខស្បៀងអាហារ​ក្នុង​អំឡុង​ពេល​ចាប់​ពី​ខែមេសា ដល់ខែសីហា ឆ្នាំ ២០២៦។

Top