ព័ត៌មាន
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូលធុរកិច្ច APEC ឆ្នាំ ២០២២
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូលធុរកិច្ច APEC ឆ្នាំ ២០២២។ (រូបថត៖ VNA)
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានចែករំលែកថា អាទិភាពរបស់ វៀតណាមនោះគឺទាក់ទាញការវិនិយោគដោយមានការជ្រើសរើស យកគុណភាព ប្រសិទ្ធភាព បច្ចេកវិទ្យា និងការការពារបរិស្ថានជាលក្ខណៈវិនិច្ឆ័យសម្រាប់ការ វាយតម្លៃចម្បង។ វៀតណាមសង្ឃឹមថា សហគមន៍ធុរកិច្ច APEC នឹងលើកកំពស់ ស្មារតីសហប្រតិបត្តិការ ជំនះលើការលំបាកនិងបញ្ហាប្រឈម ព្រមទាំងបន្តជំរុញ សកម្មភាពវិនិយោគ និងអាជីវកម្មក្នុងតំបន់។
នៅឯកិច្ចប្រជុំកំពូលធុរកិច្ច APEC ឆ្នាំ ២០២២ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រធានរដ្ឋចិន លោក Xi Jinping នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha ប្រធានាធិបតីបារាំង លោក Emmanuel Macron ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo និងអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ជាវាគ្មិនស្នូលៗ៕