ដោយអបអរសាទរចំពោះឯកអគ្គរដ្ឋទូតដែលបានបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាមប្រកបដោយជោគជ័យ លោកប្រធានរដ្ឋបានវាយ តម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកជាវិជ្ជមានរបស់ឯកអគ្គរដ្ឋទូតក្នុងការជំរុញ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយកាណាដា និងអ៊ីរ៉ង់។
ជួបជាមួយជាមួយលោកឯកអគ្គរដ្ឋទូត Shawn Perry Steil លោកប្រធានរដ្ឋ លឿង គឿង បានឲ្យដឹងថា នាពេលខាងមុខ វៀតណាម និងកាណាដាគួរតែបន្ត ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ - បណ្តុះបណ្តាល វិទ្យាសាស្ត្រ និងបច្ចេក វិទ្យា កម្មសិទ្ធិបញ្ញា និងព័ត៌មាន។ លើសពីនេះ ការធានាសុវត្ថិភាពអាហារ និងភូតគាម អនាម័យ ក៏ជាវិស័យដ៏សក្ដានុពល ដែលភាគីទាំងពីរអាចរួមគ្នាស្វែងរកមធ្យោបាយ ធ្វើអាជីវកម្ម និងជំរុញផងដែរ។
ទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់លោក Ali Akbar Nazari លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា វៀតណាមចែករំលែកជាមួយការលំបាក ដែលប្រជាជនអ៊ីរ៉ង់កំពុងជួបប្រទះ; ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ដែល ទើបសម្រេចបានរវាងភាគីនានា ហើយបានសម្តែងក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងរួមចំណែកក្នុងការនាំមកនូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ លោកប្រធានរដ្ឋ បានសង្កត់ធ្ងន់លើគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមដែលចង់ឲ្យភាគីនានាដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការសន្ទនាដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕