• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong អញ្ជើញបំពេញទស្សនកិច្ចមន្ទីរពេទ្យកុមារទី១ ក្នុងឱកាសទិវាគ្រូពេទ្យវៀតណាម

នេះជាមូលដ្ឋានសុខាភិបាលកុមារឈានមុខក្នុងប្រទេស ដែលមានគ្រែសម្រាប់អ្នកជំងឺចំនួន ១ ៥០០ គ្រែក្នុងមួយថ្ងៃ ហើយមន្ទីរពេទ្យ អាចទទួលអ្នកជំងឺប្រហែល ៥ ០០០ នាក់មកពិនិត្យ និងព្យាបាល។
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong អញ្ជើញបំពេញទស្សនកិច្ចមន្ទីរពេទ្យកុមារទី១ ក្នុងឱកាសទិវាគ្រូពេទ្យវៀតណាម (រូបថត៖ VOV)

ក្នុងឱកាសទិវាគ្រូពេទ្យវៀតណាម (២៧ កុម្ភៈ) នាព្រឹកថ្ងៃទី ២២ កុម្ភៈ លោកប្រធានរដ្ឋ Vo Van Thuong បានអញ្ជើញទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់គិលានុបដ្ឋករគ្រូបណ្ឌិត និងបុគ្គលិកពេទ្យនៅមន្ទីរពេទ្យកុមារទី ១ ទីក្រុងហូជីមិញ។ នេះជាមូលដ្ឋានសុខាភិបាលកុមារឈានមុខក្នុងប្រទេស ដែលមានគ្រែសម្រាប់អ្នកជំងឺចំនួន ១ ៥០០ គ្រែក្នុងមួយថ្ងៃ ហើយមន្ទីរពេទ្យ អាចទទួលអ្នកជំងឺប្រហែល ៥ ០០០ នាក់មកពិនិត្យ និងព្យាបាល។

ប្រធានរដ្ឋលោក Vo Van Thuong បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យកុមារទី១ ក្នុងការថែទាំសុខភាពជូនប្រជាជនក្នុងរយៈពេលកន្លងមក ហើយមានគោលបំណងថា ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋករនឹងសម្រេចបាននូវសមិទ្ធិផលនានា ហើយទន្ទឹមនឹងនោះត្រូវខិតខំប្រឹងប្រែងបន្តទទួលបានជោគជ័យថ្មីៗថែមទៀត។ ទន្ទឹមនឹងនោះ បន្តពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ចែករំលែកបទពិសោធន៍ប្រកបដោយទំនុកចិត្តជាមួយសហគមន៍វេជ្ជសាស្ត្រអន្តរជាតិ ខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីកែលម្អ និងលើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងមន្ទីរពេទ្យ កសាងមន្ទីរពេទ្យឆ្លាតវៃ មិត្តភាព បៃតង ស្អាត និងស្រស់ស្អាត អនុវត្តន៍សមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាអតិបរមាក្នុងការគ្រប់គ្រង និងព្យាបាលហើយសម្រេចបាននូវគោលដៅក្លាយទៅមជ្ឈមណ្ឌលសុខាភិបាលគុណភាពខ្ពស់លំដាប់ខ្ពស់ទាំង ៥នៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតកាណាដានិងអ៊ីរ៉ង់

ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតកាណាដានិងអ៊ីរ៉ង់

នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានប្រធានរដ្ឋ (ទីក្រុងហាណូយ) ប្រធានរដ្ឋ វៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថ ភាពកាណាដា លោក Shawn Perry Steil និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ អ៊ីស្លាមអ៊ីរ៉ង់ លោក Ali Akbar Nazari ដែលបានអញ្ជើញមកជម្រាបលាក្នុងឱកាស បញ្ចប់អាណត្តិបេសកកម្ម។

Top