• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយទីប្រឹក្សាពាណិជ្ជកម្មនៅឯបរទេស

នាព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួល​ជួបជាមួយទីប្រឹក្សាពាណិជ្ជកម្មនិងប្រធានតំណាងពាណិជ្ជកម្មវៀតណាមប្រចាំនៅឯបរទេស ដែលមកចូលរួម​សន្និសីទទីប្រឹក្សាពាណិជ្ជកម្ម ឆ្នាំ ២០១៨។


ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នុងពិធី

អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានរដ្ឋ លោក Tran Dai Quang បានចាត់ទុកថា ក្នុងសភាពការណ៍ដែលសេដ្ឋកិច្ចពិភពលោកកំពុងមានបម្រែបម្រួលយ៉ាងឆាប់រហ័សនោះ គឺទាមទារឲ្យប្រព័ន្ធតំណាងពាណិជ្ជកម្មវៀតណាមប្រចាំនៅឯបរទេសឲ្យម្ចាស់ការ និងអនុវត្តន៍ល្អរាល់ភារ កិច្ចដែលបានបក្សនិងរដ្ឋប្រគល់ជូន៖

“ខ្ញុំស្នើឲ្យតំណាងពាណិជ្ជកម្មទាំងអស់ ក្តាប់ជាប់នូវពាក្យស្លោក “យកជោគជ័យរបស់សហគ្រាសនិងទំនិញ​វៀត​ណាម​ធ្វើជាត្រីវិស័យសម្រាប់សកម្មភាពរបស់ខ្លួន។ ម្ចាស់ការក្តាប់ជាប់នូវបម្រែបម្រួលតាមទីផ្សារប្រទេសសាមី” តាម​នោះ ដាក់ចេញសំណើរគោលនយោបាយអំពីទីផ្សារជូនវៀតណាម។ លើកកម្ពស់គុណភាព ប្រសិទ្ធិភាពកិច្ចការ​ស្រាវជ្រាវ វាយតម្លៃទីផ្សារ គោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសសាមី ដើម្បីបំពេញល្អកិច្ចការធ្វើសេនាធិការ ដើម្បីក្រសួងឧស្សាហ ពាណិជ្ជកម្មដាក់ ជូនបក្ស និងរដ្ឋឲ្យមានគោលនយោបាយ ច្បាប់សមស្រប”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី

នេះគឺជាដំណើរទស្សនកិច្ចការងារដ៏មានអត្ថន័យពិសេស ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ក្នុងឋានៈថ្មី ទៅកាន់សហព័ន្ធរុស្ស៊ី ជាដៃគូដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ជិតស្និទ្ធ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាម។

Top