• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc៖ ទីក្រុងហូជីមិញចាំបាច់ត្រូវផ្តោតសំខាន់លើការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់

នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់នៅទីក្រុងហូជីមិញ។
  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ថ្លែងមតិក្នុងជំនួប (រូបថត៖ VNA)  
  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទស្សនាបន្ទប់តាំងបង្ហាញផលិតផលកសិកម្មបច្ចេកវិទ្យាខ្ពស់ (រូបថត៖ VNA)  

គម្រោងវិនិយោគសាងសង់មណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ ​មានទុនវិនិយោគសរុប ១៥២ ពាន់លានដុង ហើយបានអនុវត្តន៍សាងសង់តាំងពីឆ្នាំ ២០០៤ មក។ នេះគឺជាមណ្ឌលកសិកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ឈានមុខនៅទូទាំងប្រទេសលើវិស័យដាំដុះ និងចិញ្ចឹមជលផល សំដៅឆ្ពោះទៅរកការអភិវឌ្ឍកសិកម្មនគរ និងកសិកម្មប្រកបដោយចីរភាព។

អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានស្នើឲ្យថ្នាក់ដឹកនាំទីក្រុង និងគណៈគ្រប់គ្រងមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ចាំបាច់ត្រូវបន្តវិនិយោគអភិវឌ្ឍន៍ ហើយដល់ឆ្នាំ ២០៣០ ក្លាយទៅជាទីកន្លែងនាំវិស័យកសិកម្មរបស់ទីក្រុងហូជីមិញ និងកសិកម្មវៀតណាមអភិវឌ្ឍន៍។ គណៈគ្រប់គ្រងធ្វើការសិក្សាស្រាវជ្រាវនិងលើកសំណើរអំពីគោលនយោបាយកសិកម្មបច្ចេកវិទ្យាខ្ពស់; ម្ចាស់ការកៀងគរប្រភពធនធាន  ផ្តោតសំខាន់លើសង្គមភាវូបនីយកម្ម ដើម្បីអភិវឌ្ឍកសិកម្មទំនើប។ ទន្ទឹមនឹងនេះ បន្តបង្កើនការវិនិយោគមូលដ្ឋាន សំភារៈ បង្កើតមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ពហុមុខងារ ក្នុងនោះកសាងគំរូ ដែលតភ្ជាប់ជាមួយការអភិវឌ្ឍទេសចរណ៍។

លោកប្រធានរដ្ឋក៏បានស្នើរឲ្យស្ថាប័នមានសមត្ថកិច្ចលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋចំពោះមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ ព្រមទាំងជំរុញខ្លាំងកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថាន និងសាលានានាក្នុងប្រទេស និងនៅតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ី។ តាមនោះលើកកម្ពស់ប្រសិទ្ធភាពសិក្សាស្រាវជ្រាវ និងប្រើប្រាស់ លើកកម្ពស់តម្លៃផលិតផលកសិកម្មផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top