• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបឯកបណ្ដាឯកអគ្គរដ្ឋទូត មកជូនសារតាំង

នារសៀលថ្ងៃទី ៣០ ខែកញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអ៊ុយរូហ្គាយ លោក Raul Juan Pollak Giampietro; ឯកអគ្គរដ្ឋទូតហ្វាំងឡង់លោក Keijo Ensio Norvanto; ឯកអគ្គរដ្ឋទូតអូទ្រីស លោក Hans-Peter Glanzer មកជូនសារតាំង។

នៅក្នុងជំនួបជាមួយ ឯកអគ្គរដ្ឋទូតអ៊ុយរូហ្គាយ លោក Raul Juan Pollak Giampietro នោះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមគោរពទំនាក់ទំនងភាពជាដៃគូជាមួយអ៊ុយរូហ្គាយ ហើយបានឲ្យដឹងថា វៀតណាមនឹងបើកស្ថានទូតប្រចាំនៅ អ៊ុយរូហ្គាយនាពេលឆាប់ៗខាងមុខ ដោយរូមចំណែកនាំទំនាក់ទំនងទ្វេភាគីឡើងកម្ពស់ថ្មីមួយ។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគនោះ លោកប្រធានរដ្ឋបានស្នើឲ្យភាគីទាំងពីរជួយសម្រួលដល់ផលិតផលរបស់វៀតណាមនិងអ៊ុយរូហ្គាយជ្រៀតចូលទីផ្សាររបស់គ្នាទៅវិញទៅមក ក៏ដូចជាជួយសម្រួលដល់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ដើម្បីស្វែងរកឱកាសវិនិយោគ និងពាណិជ្ជកម្ម។

 

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលសារតាំងពីរឯកអគ្គរដ្ឋទូតអូទ្រីស លោក Hans-Peter Glanzer (រូបថត៖ TTXVN)
 
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបឯកបណ្ដាឯកអគ្គរដ្ឋទូត មកជូនសារតាំង (រូបថត៖ TTXVN)


នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតហ្វាំងឡង់ លោក Keijo Ensio Norvanto នោះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យលោកឯកអគ្គរដ្ឋទូតយកចិត្តទុកដាក់ក្នុងការជំរុញការទាញយកឱកាសពាណិជ្ជកម្ម វិនិយោគពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA)។ លោកប្រធានរដ្ឋមានបំណងថា សហគ្រាស ហ្វាំងឡង់នឹងបង្កើនការវិនិយោគចូលមកវៀតណាម លើវិស័យបច្ចេកវិទ្យាខ្ពស់ ទូរគមនាគមន៍ សេដ្ឋកិច្ចឌីជីថល និងបរិស្ថាន។

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអូទ្រីស លោក Hans-Peter Glanzer នោះ ប្រធានរដ្ឋវៀតណាមបានស្នើឲ្យភាគីទាំងពីរសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធក្នុងការរៀបចំកិច្ចប្រជុំលើកទី ១០ នៃគណៈកម្មាធិការចម្រុះរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ លោកប្រធានរដ្ឋបានស្នើឲ្យលោកឯកអគ្គរដ្ឋទូតធ្វើជាសេនាធិការ និងលើកសំណើរជូនរដ្ឋាភិបាលអូទ្រីស ជួយឧបត្ថម្ភវៀតណាមក្នុងការទទួលបានប្រភពវ៉ាក់សាំង សំភារៈ បរិក្ខាពេទ្យ និងថ្នាំព្យាបាលជំងឺកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top