ប្រធានរដ្ឋលោក លឿង គឿង សាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់កងកម្លាំងប្រដាប់អាវុធនៅ Phu Quoc
លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា Kien Giang មានតួនាទីនិងឋានៈជាយុទ្ធសាស្ត្រសំខាន់ណាស់ក្នុងវិស័យសេដ្ឋកិច្ច នយោបាយ កិច្ចការបរទេស ការពារជាតិ និងសន្តិសុខ។ កងកម្លាំងប្រដាប់អាវុធខេត្ត Kien Giang ពង្រឹងការគ្រប់គ្រងដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពទាំងស្រុង ជាពិសេសនៅមូលដ្ឋានសំខាន់ៗ ដែលមានប្រជាជនរស់នៅច្រើនកុះករ នារយៈពេលខាងមុខ ជាពិសេសក្នុងឱកាសបុណ្យតេតប្រពៃណីនេះ។
ដោយចង្អុលបង្ហាញថា ផែនការរៀបចំទីក្រុង Phu Quoc រហូតដល់ឆ្នាំ២០៤០ ត្រូវបានអនុម័តដោយរដ្ឋាភិបាល លោកប្រធានរដ្ឋបានកត់សម្គាល់ថា ការអភិវឌ្ឍទីក្រុងត្រូវតែគោរពតាមផែនការ ដោយធានាថា Phu Quoc ក្លាយជាឋានសួគ៌ទេសចរណ៍និងរមណីយដ្ឋានយ៉ាងពិតប្រាកដ។ ជាពិសេសនៅឆ្នាំ ២០២៧ ទីក្រុង Phu Quoc ខេត្ត Kien Giang ត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។ លោកប្រធានរដ្ឋ លឿង គឿង បានស្នើឱ្យខេត្ត Kien Giang និយាយរួម និងទីក្រុង Phu Quoc និយាយដោយឡែក ត្រៀមរៀបចំឱ្យបានល្អ ដើម្បីព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅប្រកបដោយជោគជ័យ៕