• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក លឿង គឿងបញ្ជាក់ពីការគាំទ្រចំពោះបុព្វហេតុតស៊ូសុច្ចរិតដើម្បីឯករាជ្យ និងសេរីភាពរបស់ប៉ាឡេស្ទីន

នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចូលរួមក្នុងពិធីប្រារព្ធទិវាអន្តរជាតិនៃសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន (២៩ ខែវិច្ឆិកា) ។
ប្រធានរដ្ឋវៀតណាម លោក លឿង គឿង។ រូបថត៖ VOV

ក្នុងសារផ្ញើជូនអគ្គលេខាធិការនិងប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងឱកាសទិវាអន្តរជាតិនៃសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន លោកប្រធានរដ្ឋវៀតណាម លឿង គឿង បានអះអាងសារជាថ្មីអំពីជំហររឹងមាំរបស់វៀតណាមក្នុងការគាំទ្រការដោះស្រាយបញ្ហាប៉ាឡេស្ទីនដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិនិងដំណោះស្រាយពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ធានាផលប្រយោជន៍ស្របច្បាប់របស់ភាគីពាក់ព័ន្ធ ជាពិសេសសិទ្ធិមិនអាចរំលោភបំពានបានរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងនោះមានសិទ្ធិបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ មានអធិបតេយ្យភាព និងរួមរស់ដោយសន្តិភាពនិងសន្តិសុខជាមួយរដ្ឋអ៊ីស្រាអែល។

លោកប្រធានរដ្ឋបានអះអាងថា រដ្ឋាភិបាលនិងប្រជាជនវៀតណាមគាំទ្រយ៉ាងមុតមាំចំពោះបុព្វហេតុនៃការតស៊ូសុច្ចរិតដើម្បីឯករាជ្យនិងសេរីភាពរបស់ប្រជាជនប៉ាឡេស្ទីន ហើយត្រៀមខ្លួនជាស្រេចក្នុងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ ដើម្បីជំរុញការសន្ទនា ការផ្សះផ្សា និងជំនួយមនុស្សធម៌សម្រាប់ប្រជាជនក្នុងតំបន់ជម្លោះ រួមចំណែកធានាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់និងពិភពលោក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពង្រឹងទំនាក់ទំនងវៀតណាម-សិង្ហបុរី

ពង្រឹងទំនាក់ទំនងវៀតណាម-សិង្ហបុរី

កាលពីថ្ងៃទី ២៤ ខែសីហា ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរីបានរៀបចំពិធីអបអរសាទរខួបលើកទី ៨១ នៃទិវាបុណ្យជាតិ (២/៩/១៩៤៥ - ២/៩/២០២៦)។ សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្រ្តៃយ៍នៃគណៈលេខា លោក ជិន គឹមទូ បានចូលរួមព្រឹត្តិការណ៍នេះ ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសសិង្ហបុរី និងបានធ្វើជាសហអធិបតីនៃកិច្ចសន្ទនាយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីលើកដំបូង។

Top