• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់យោធភូមិភាគទី៩

បន្តកម្មវិធីការងារនៅបណ្តាខេត្តភាគខាងត្បូង នាព្រឹកថ្ងៃទី១៦ ខែមករា ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋាននិងកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៩។
ប្រធានរដ្ឋវៀតណាម លោក លឿង គឿង អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៩។ រូបថត៖VOV

តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ លោកប្រធានរដ្ឋ លឿង គឿង បានចាត់ទុកថា ឆ្នាំ ២០២៥ គឺជាឆ្នាំដែលមានសារៈសំខាន់ជាពិសេសសម្រាប់ប្រទេសជាតិ ជាឆ្នាំដែលមានព្រឹត្តិការណ៍នយោបាយធំៗជាច្រើន; ឆ្នាំនៃ ការពន្លឿន ទម្លុះទម្លាយ និងឈានដល់ទីបញ្ចប់ ខិតខំសម្រេចបាននិងលើសពីគោលដៅដែលបានកំណត់ដោយមហាសន្និបាតបក្សលើកទី១៣ នាំប្រទេសជាតិ ឈានទៅរកយុគសម័យថ្មី។ លោកប្រធានរដ្ឋបានស្នើដល់បញ្ជាការដ្ឋានយោធភូមិភាគទី៩ កុំឲ្យមានភាពអសកម្ម ឬភ្ញាក់ផ្អើលក្នុងគ្រប់ករណីទាំងអស់; បំពេញឲ្យបានល្អនូវមុខងារ និងភារកិច្ចរបស់កងទ័ពប្រយុទ្ធ កងទ័ពការងារ និងកងទ័ពបង្កបង្កើនផល។

មុននោះ លោកប្រធានរដ្ឋ លឿង គឿង បានអញ្ជើញទៅអុជធូបនិងដាក់កម្រងផ្កានៅស្តូបរំឮកវិញ្ញាណក្ខណ្ឌប្រធានក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រី Pham Hung និងស្តូបរំឮកវិញ្ញាណក្ខណ្ឌលោកនាយករដ្ឋមន្ត្រី Vo Van Kiet នៅខេត្ត Vinh Long ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សារព័ត៌មានចិនបានផ្សាយយ៉ាងល្អិតល្អន់អំពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋ ចិនលោក ស៊ី ជីនពីង

សារព័ត៌មានចិនបានផ្សាយយ៉ាងល្អិតល្អន់អំពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋ ចិនលោក ស៊ី ជីនពីង

បន្ទាប់ពីអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានអញ្ជើញជួប សន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម កាលពីថ្ងៃទី ១៥ ខែមករា សារព័ត៌មានចិនបានផ្សាយយ៉ាងទូលំទូលាយអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះ។

Top