នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក លឿង
គឿង បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលចាត់ទុកការអភិវឌ្ឍទំនាក់ទំនងមិត្តភាព
និងកិច្ច សហប្រតិបត្តិការជាមួយចិនជាជម្រើសយុទ្ធសាស្ត្រ
និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ ដោយវាយតម្លៃថា
នាពេលកន្លងមកនេះ ទំនាក់ទំនងលើវិស័យការពារជាតិនៃប្រទេសទាំងពីរបន្តមានការវិវឌ្ឍន៍ថ្មី
និងប្រកបដោយប្រសិទ្ធភាព ប្រធានរដ្ឋ លោក លឿង គឿង បានស្នើថា នាពេលខាងមុខ
គណៈកម្មាធិការបក្សយោធាមជ្ឈិមនិងក្រសួងការពារជាតិនៃប្រទេសទាំងពីរ
បន្តជំរុញនិងធ្វើឲ្យកាន់ តែស៊ីជម្រៅថែមទៀត
នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត
ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; រក្សាបាននូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ប្រកប
ដោយប្រសិទ្ធភាព។
រីឯខ្លួនវិញ
លោកឧត្តមសេនីយឯក Zhang Youxia បានឲ្យដឹងថា
ដំណើរទស្សនកិច្ចការងារនៅវៀតណាមលើកនេះ សំដៅអនុវត្តន៍ការយល់ឃើញរួមគ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនិងប្រទេសទាំងពីរ
ក៏ដូចជាជំរុញការផ្លាស់ប្តូរ
និងកិច្ចសហប្រតិបត្តិការរវាងយោធានៃប្រទេសទាំងពីរលើវិស័យការពារជាតិ
សន្តិសុខឲ្យកាន់តែស៊ីជម្រៅឥតឈប់ឈរ។ ដោយចាត់ទុកថា ឆ្នាំ ២០២៥
គឺជាឆ្នាំដែលវៀតណាមប្រារព្ធខួបលើកទី ៨០ នៃការបង្កើតប្រទេសជាតិនិងខួបលើកទី ៧០
នៃការបង្កើតទំនាក់ទំនងការ ទូតរវាងវៀតណាម និងចិន លោកឧត្តមសេនីយឯក Zhang
Youxia បានអះអាងថា
ភាគីទាំងពីរនឹងបន្តប្រកាន់ខ្ជាប់នូវមាគ៌ាដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ
និងប្រទេសទាំងពីរបានកំណត់។ ទន្ទឹមនឹងនោះ បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សំដៅកសាងសហគមន៍ចែក
រំលែកអនាគតប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ៕





