នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក លឿង គឿងបានលើកច្បាស់ថា នាពេលខាងមុខ សកម្មភាពកំណែទម្រង់ប្រព័ន្ធតុលាការ ត្រូវបន្តជំរុញការកសាងរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាមក្នុងដំណាក់កាលថ្មី; ខិតខំកសាងប្រព័ន្ធតុលាការប្រកបដោយវិជ្ជាជីវៈ ទំនើប យុត្តិធម៌ ម៉ឺងម៉ាត់ ស្មោះត្រង់ បម្រើជាតិមាតុភូមិនិងប្រជាជន ...។ អំពីការងារត្រៀមរៀបចំកិច្ចប្រជុំលើកទី ១ ឆ្នាំ ២០២៥ នៃគណៈកម្មាធិការមជ្ឈិមសម្រាប់កំណែទម្រង់ប្រព័ន្ធតុលាការ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ការកែទម្រង់ប្រព័ន្ធតុលាការត្រូវតែអនុវត្តតាមគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ធានាស្ថិរភាពនិងឯកភាពរវាងគោលនយោបាយច្បាប់ រួមចំណែកលើកកំពស់សកម្មភាពរបស់តុលាការ និងសកម្មភាពនីតិរដ្ឋប្រកបដោយប្រសិទ្ធ ភាព។
ទាក់ទិននឹងការលើកលែងទោស លោកប្រធានរដ្ឋបានអះអាងថា នេះជាភារកិច្ចសំខាន់ដែលបានអនុវត្តក្នុងថ្ងៃបុណ្យធំៗក្នុងឆ្នាំនេះ បន្តបង្ហាញនូវគោលនយោបាយសណ្តោសប្រណី និងប្រពៃណីមនុស្សធម៌របស់ប្រជាជន វៀតណាមចំពោះឧក្រិដ្ឋជន។ ឈរលើមូលដ្ឋាននោះ លោកប្រធានរដ្ឋបានស្នើឱ្យស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់អនុវត្តឱ្យបានដិតដល់ បើកចំហរ តម្លាភាព ធានាបាននូវការអនុវត្តនីតិវិធីច្បាប់ បង្កើតការជឿទុកចិត្តសម្រាប់ប្រជាពលរដ្ឋ ចំពោះគោលនយោបាយសន្តោសប្រណីទោសរបស់រដ្ឋ៕