• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក​​អគ្គលេខាបក្ស តូ ឡឹម នៅ​ឥណ្ឌូណេស៊ី ​លេខាធិការដ្ឋាន​អាស៊ាន និង​សិង្ហបុរី​បាន​បញ្ចប់ប្រកប​ដោយ​​ជោគជ័យ

នោះគឺជាសេចក្តីបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son នៅថ្ងៃទី ១៣ មីនា នៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌូនេស៊ី លេខាធិការដ្ឋានអាស៊ាន និងសិង្ហបុរីរបស់លោកអគ្គលេខាបក្ស តូ ឡឹម និងលោកជំទាវ (ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥)។

ទាក់ទិននឹងលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា ប្រទេសទាំងពីរ និងលេខាធិការដ្ឋានអាស៊ានបានផ្តល់ឱ្យលោកអគ្គលេខាបក្ស លោកជំទាវ និងគណៈប្រតិភូ នូវការទទួលស្វាគមន៍យ៉ាងអធិកអធម៍បំផុត ដែលបង្ហាញពីសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ។

លោកអគ្គលេខាបក្ស To Lam និងលោកជមទាវ នៅអាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរី។ រូបថត៖ ថោង ញ៉ឹត/VNA

យោងតាមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Bui Thanh Son ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ខណៈដែលវៀតណាមបានដំឡើងទំនាក់ទំនងជាមួយប្រទេសអាស៊ានទាំងពីរ តាមនោះ ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរបស់វៀតណាមជាមួយប្រទេសទាំងពីររួមចំណែកកាន់តែប្រសិទ្ធភាពសម្រាប់ដំបូលផ្ទះរួមអាស៊ាន។ មកដល់ពេលនេះ វៀតណាមគឺជាប្រទេសតែមួយគត់ក្នុងសហគមន៍អាស៊ាន ដែលឥណ្ឌូនេស៊ី និងសិង្ហបុរីបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ សារៈសំខាន់ជាប្រវត្តិសាស្ត្រនៃដំណើរទស្សនកិច្ចនេះ ក៏ជាលើកដំបូងដែលអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមបានទៅបំពេញទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន ដោយលើកឡើងពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់អាស៊ានចំពោះវៀតណាម អះអាងនូវគោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការរួមចំណែកយ៉ាងសកម្មនិងមានទំនួលខុសត្រូវចំពោះបុព្វហេតុរួមរបស់អាស៊ាន។

ក្នុងរយៈពេលប្រាំថ្ងៃ លោកអគ្គលេខាបក្ស តូ ឡឹម មានសកម្មភាពជាង ៤០ រួមមានកិច្ចប្រជុំ សម័យពិភាក្សា ការផ្លាស់ប្តូរជាមួយវិស័យផ្សេងៗ សេចក្តីប្រកាសគោលនយោបាយ ជំនួបជាមួយ សហគមន៍ជនវៀតណាមក្នុងប្រទេសទាំងពីរ និងទស្សនាមូលដ្ឋានសេដ្ឋកិច្ចនិងវប្បធម៌មួយចំនួន។ ក្នុងឱកាសនេះ ក្រសួង ស្ថាប័ន ផ្នែក មូលដ្ឋាន សហគ្រាសវៀតណាម និងប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងការអប់រំ និងបណ្តុះបណ្តាល ការទប់ស្កាត់បទល្មើសឆ្លងដែន ជលផល សេដ្ឋកិច្ចឌីជីថល បរិវត្តកម្មឌីជីថល ការផ្លាស់ប្តូរបៃតង និងហិរញ្ញវត្ថុ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ខេត្ត Khanh Hoa អាចបំពេញតម្រូវការទាំងអស់របស់ភ្ញៀវទេសចររុស្ស៊ី។ នោះគឺជាការបញ្ជាក់របស់លោក Hoang Van Vinh ប្រធានសមាគមទេសចរណ៍ខេត្ត Khanh Hoa ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ខេត្ត Khanh Hoa នៅសហព័ន្ធរុស្ស៊ី ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះក្នុងទីក្រុងម៉ូស្គូ ។

Top