ប្រជាជនរុស្ស៊ីជាច្រើន យកចិត្តទុកដាក់ចំពោះផលិតផលទេសចរណ៍របស់ខេត្ត Khanh Hoa។ រូបថត៖ PV/VOV – Moscow
ទីក្រុង Nha Trang ខេត្ត Khanh Hoa គឺជាគោលដៅពិសេសសម្រាប់ភ្ញៀវទេសចរមកពីសហព័ន្ធរុស្ស៊ី ដែលស្រូបយក ៥០% នៃចំនួនភ្ញៀវទេសចរណ៍រុស្ស៊ីដែលមកវៀតណាម។ ប្រទេសទាំងពីរកំពុងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍។ នាពេលថ្មីៗនេះ ប្រទេសវៀតណាមបានបន្តការសម្រេចលើកលែងទិដ្ឋាការទេសចរណ៍សម្រាប់រុស្ស៊ី។ ផ្ទុយទៅវិញ រដ្ឋាភិបាលរុស្ស៊ីបានអនុញ្ញាតឲ្យចេញទិដ្ឋាការអេឡិចត្រូនិកទៅឲ្យវៀតណាម។ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម ក៏សម្រេចរួចរាល់ការបន្តជើងហោះហើរត្រង់ទៅកាន់ទីក្រុងម៉ូស្គូឡើងវិញផងដែរ៕