• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសកាណាដាបានប្រកាសដាក់ពន្ធលើទំនិញអាមេរិកជាការសងសឹក ក្នុងតម្លៃ ២៩,៨ ពាន់លាន CAD (២០,៦ ពាន់លានដុល្លារអាមេរិក) ចាប់ពីថ្ងៃព្រហស្បតិ៍ទី ១៤ ខែមីនា។

ប្រទេសកាណាដាបានប្រកាសដាក់ពន្ធលើទំនិញអាមេរិកជាការសងសឹក ក្នុងតម្លៃ ២៩,៨ ពាន់លាន CAD (២០,៦ ពាន់លានដុល្លារអាមេរិក) ចាប់ពីថ្ងៃព្រហស្បតិ៍ទី ១៤ ខែមីនា។

វិធានការសងសឹករបស់កាណាដាអនុវត្តចំពោះទំនិញនាំចូលពីសហរដ្ឋអាមេរិកដូចជា៖ដែកថែប អាលុយមីញ៉ូមនិងទំនិញផ្សេងៗទៀត។ លោក Dominic LeBlanc រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដាបានឲ្យដឹងថា៖ "ខ្ញុំសូមប្រកាសថា រដ្ឋាភិបាលកាណាដានឹងដាក់ឱ្យដំណើរការ នៅវេលាម៉ោង ០០៖០១នាទី ព្រឹកនៅថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២៥ នូវការយកពន្ធ ២៥% លើទំនិញនាំចូលពីសហរដ្ឋអាមេរិកដែលមានតម្លៃ ២៩,៨ ពាន់លាន CAD បន្ថែមទៀត រួមទាំងផលិតផលដែកថែបដែលមានតម្លៃ ១២,៦ ពាន់លាន CAD និងផលិតផលអាលុយមីញ៉ូមដែលមានតម្លៃ ៣ ពាន់លាន CAD ក៏ដូចជាការនាំចូលបន្ថែម ១៤,២ ពាន់លានដុល្លារអាមេរិក។ បញ្ជីផលិតផលបន្ថែមដែលរងផលប៉ះពាល់ដោយពន្ធសងសឹករួមមានកុំព្យូទ័រ ឧបករណ៍កីឡា និងផលិតផលដែកស្មិត។ ពន្ធទាំងនេះគឺជាការឆ្លើយតបទៅនឹងពន្ធរបស់សហរដ្ឋអាមេរិកដែលត្រូវបានអនុវត្តន៍ចាប់ពីថ្ងៃទី ៤ ខែមីនា”។

បន្ទះដែកថែបក្នុងរោងចក្រផលិតនៅខេត្ត Ontario ប្រទេសកាណាដា។ រូបថត៖ Reuters/VNA

មុននោះ កាលពីថ្ងៃទី ១១ ខែមីនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដំឡើងពន្ធនាំចូលទ្វេដងលើអាលុយមីញ៉ូមនិងដែកថែបរបស់កាណាដាឡើងដល់ ៥០% ដើម្បីឆ្លើយតបទៅនឹងការដាក់ពន្ធ ២៥% លើអគ្គិសនីដែលនាំចេញទៅសហរដ្ឋអាមេរិក របស់ខេត្ត Ontario  ចាប់ពីថ្ងៃទី ១០ ខែមីនា។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្មានម៉ោងក្រោយមក សេចក្តីសម្រេចនេះត្រូវបានលុបចោល នៅពេលដែលប្រមុខខេត្ត  Ontario បានឲ្យដឹងថា នឹងផ្អាក់ការឡើងថ្លៃអគ្គិសនី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ខេត្ត Khanh Hoa អាចបំពេញតម្រូវការទាំងអស់របស់ភ្ញៀវទេសចររុស្ស៊ី។ នោះគឺជាការបញ្ជាក់របស់លោក Hoang Van Vinh ប្រធានសមាគមទេសចរណ៍ខេត្ត Khanh Hoa ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ខេត្ត Khanh Hoa នៅសហព័ន្ធរុស្ស៊ី ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះក្នុងទីក្រុងម៉ូស្គូ ។

Top