ប្រធានរដ្ឋលោក Tran Dai Quang៖នាំខឿនវេជ្ជសាស្ត្រវៀតណាមឡើងកំរិតជឿលឿន
នៅក្នុងតំបន់និងអន្តរជាតិ
នាយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦២ទិវាគ្រូពេទ្យវៀតណាម ដោយប្រធានបទ៖សុខាភិបាលវៀតណាមផ្លាស់ប្តូរថ្មី ឆ្ពោះទៅការពេញចិត្តរបស់អ្នកជំងឺ។ថ្លែងមតិនៅក្នុងពិធីនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖ បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់បញ្ជាណែនាំធានាការថែទាំ លើកកំពស់សុខភាពសំរាប់ប្រជាជន ហើយចាត់ទុកជាភារកិច្ចមួយក្នុងចំណោមភារកិច្ចជួរមុខ ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖
“ គ្រូពេទ្យម្នាក់ៗ កម្មាភិបាលម្នាក់ៗ និងបុគ្គលិកផ្នែកសុខាភិបាលម្នាក់ៗត្រូវអនុវត្តល្អតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ” គ្រូពេទ្យល្អក៏ជាមាតាល្អ” ពង្រីកថែមទៀតប្រពៃណីដ៏ត្រចះត្រចង់របស់ផ្នែកសុខាភិបាល ខំប្រឹងប្រែងសិក្សារៀនសូត្រ ស្រាវជ្រាវ ក្តាប់ជាប់នូវចំណេះវិជ្ជាទំនើបនៃផ្នែកវេជ្ជសាស្ត្រពិភពលោក និងចំណុចល្អប្រសើរក្នុងវេជ្ជាសាស្ត្រប្រពៃណី។ កម្មាភិបាលផ្នែកសុខាភិបាលត្រូវខំប្រឹងប្រែងជានិច្ចលើកកំពស់ជំនាញ សីលធម៌ ការទទួលខុសត្រូវនិងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនចំពោះអ្នកជំងឺ។”
ក៏ក្នុងឱកាសនេះដែរ ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានប្រគល់ជូនកិត្តិនាម៖ ”គ្រួពេទ្យប្រជាជន”ចំពោះគ្រូពេទ្យឆ្នើមចំនួន ១៤៣ រូបនិងបុគ្គលចំនួន ៦ រូបទៀត ក្នុងផ្នែកសុខាភិបាល ត្រូវបានប្រគល់ជូនកិត្តិនាម៖ ”យុទ្ធជនប្រឡងប្រណាំងទូទាំងប្រទេស”ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម