• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក Tran Dai Quang ជួបសន្ទនាជាមួយក្រុមសមាជិកាសភាវៀតណាមនីតិកាលទី១៤

នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បាន​ជួប​សន្ទនា​ជាមួយក្រុមសមាជិកាសភាវៀតណាមនីតិកាលទី១៤ ក្នុងឱកាសរំលឹកខួបលើកទី១០ ទិវាបង្កើតក្រុមសមាជិកាសភាវៀតណាម។ អញ្ជើញចូលរួមជំនួបនេះក៏មានវត្តមានរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងអនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong។

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា ដោយឫទ្ធានុភាព បញ្ញា ការច្នៃប្រឌិតនិង​ភាពឧស្សាហ៍ព្យាយាមនារីវៀតណាមបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវការខិតខំប្រឹងប្រែងនិងការរួមវិភាគទាន​ដ៏ធំធេងរបស់ខ្លួនលើគ្រប់វិស័យ។ លោកប្រធានរដ្ឋចាត់ទុកថា ក្នុងអំឡុង៧០ឆ្នាំកន្លងទៅ បណ្ដាសមាជិកា​សភាបានដើរតួនាទីដ៏សំខាន់ក្នុងសកម្មភាពនានារបស់រដ្ឋសភា ហើយមានការរីកចម្រើនគួរឲ្យកត់​សម្គាល់​អំពីសមត្ថភាពតាក់តែងច្បាប់ ឃ្លាំមើល និងសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។

លោកប្រធានរដ្ឋជឿជាក់ថា ក្រុមសមាជិកាសភាបន្តខិតខំប្រឹងប្រែងថែមទៀត សំដៅដណ្ដើមបានស្នាដៃដ៏ធំធេង រួមវិភាគទានទៅក្នុងសកម្មភាពរបស់រដ្ឋសភា រួមចំណែកកសាងរដ្ឋនីតិបញ្ញាត្តិវៀតណាមសង្គមនិយមរបស់ប្រជាជន​ឈរលើប្រជាជននិងដើម្បីប្រជាជន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការកសាងសាលាអន្តេវាសិកអន្តរកម្រិតត្រូវតែធ្វើឡើងដោយក្ដីស្រឡាញ់ចំពោះបុព្វហេតុអប់រំ

ការកសាងសាលាអន្តេវាសិកអន្តរកម្រិតត្រូវតែធ្វើឡើងដោយក្ដីស្រឡាញ់ចំពោះបុព្វហេតុអប់រំ

នារសៀលថ្ងៃទី ១៤ តុលា នៅឃុំព្រំដែន Bat Mot ខេត្ត Thanh Hoa នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា-អនុវិទ្យាល័យ Bat Mot។

Top