• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក Nguyen Xuan Phuc លើកច្បាស់ថា៖ សន្តិសុខជាតិត្រូវក្លាយជាប្រភពធនធានដ៏សំខាន់សម្រាប់កិច្ចការពារនិងអភិវឌ្ឍប្រទេសជាតិ

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធប្រជាជនបានចូលរួមក្នុងពិធីនេះ (រូបថត៖ VGP)
 

នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅទីក្រុងហាណូយ បក្សភាគនគរបាលមជ្ឈឹម ក្រសួងនគរបាលបានរៀបចំពិធីអបអរសាទរខួបលើកទី ៧៥ នៃទិវាប្រពៃណីកម្លាំងសន្តិសុខប្រជាជន (១២ កក្កដា ១៩៤៦ - ១២ កក្កដា ២០២១ )។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធប្រជាជនបានចូលរួមក្នុងពិធីនេះ។

នៅក្នុងពិធី អនុរដ្ឋមន្រ្តីក្រសួងនគរបាល លោកឧត្តមសេនីយ៍ទោ Luong Tam Quang បានបញ្ជាក់ថាមុននេះ ៧៥ ឆ្នាំ នៅថ្ងៃទី ១២ ខែកក្កដាឆ្នាំ ១៩៤៦ កងកម្លាំងសន្តិសុខប្រជាជនបានបង្កើតនូវយុទ្ធជ័យដ៏ពិសេស ក្នុងការរកឃើញនិងវាយកំទិចក្រុមប្រឆាំងបដិវត្តនៅអាគាលេខ ៧ ផ្លូវ On Nhu Hau (បច្ចុប្បន្នផ្លូវ Nguyen Gia Thieu នៃទីក្រុងហាណូយ) វាយបំផ្លាញចោលរដ្ឋប្រហាររបស់គណបក្សជាតិនិយមដែលឃុបឃិតជាមួយពួកអាណានិគមបារាំង ដើម្បីការពារសុវត្ថិភាពរដ្ឋាភិបាលបដិវត្ត។ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលគូសសញ្ញាដំណើរប្រកប ដោយភាពរុងរឿងរបស់កម្លាំងសន្តិសុខប្រជាជន ហើយថ្ងៃទី ១២ ខែកក្កដាឆ្នាំ ១៩៤៦ ត្រូវបាន កំណត់ថាជាថ្ងៃប្រពៃណីរបស់កម្លាំងសន្តិសុខប្រជាជនផងដែរ៖ “ឆ្លងកាត់អស់រយៈពេល ៧៥ ឆ្នាំនៃការកសាងនិងការរីកធំធាត់ យុទ្ធជ័យមួយតភ្ជាប់យុទ្ធជ័យមួយ ពូនជ្រុំឡើងប្រពៃណីដ៏រុងរឿងរបស់កម្លាំងសន្តិសុខប្រជាជន។ កម្លាំងនគរបាលពិតជាស្មោះត្រង់ចំពោះបក្ស រដ្ឋ មាតុភូមិនិងប្រជាជន ដោយត្រៀមខ្លួនលះបង់ដើម្បីបុព្វហេតុការពារសន្តិសុខជាតិ។ ជាពិសេស ផ្សាភ្ជាប់សាច់ស្រស់ឈាមស្រស់ជាមួយប្រជាជនដើម្បីប្រជាជនបម្រើនិងពឹងផ្អែកលើប្រជាជនដើម្បីធ្វើការនិងប្រយុទ្ធ”។

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានស្នើថា កងកម្លាំងសន្តិសុខប្រជាជន ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏ត្រូវតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ធានានូវភាពជាអ្នកដឹកនាំដាច់ខាតលើគ្រប់វិស័យរបស់បក្ស ការដឹកនាំរបស់ប្រធានរដ្ឋ ការគ្រប់គ្រងបង្រួបបង្រួមរបស់រដ្ឋាភិបាល។ ក្នុងឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានប្រគល់គ្រឿងឥស្សរិយយសការពារជាតិមាតុភូមិថ្នាក់លេខ ១ ដល់កម្លាំងសន្តិសុខប្រជាជនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top