• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញជួបសំណេះសំណាលជាមួយសិប្បករឆ្នើមមកពីភូមិសិប្បកម្មទូទាំងប្រទេស

ក្នុងឱកាសរំលឹកខួបលើកទី ២០ នៃការបង្កើតសមាគមភូមិសិប្បកម្មវៀតណាម (២០០៥ - ២០២៥) នារសៀលថ្ងៃនេះ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋលោក លឿង គឿង បានអញ្ជើញជួបសំណេះសំណាលជាមួយសិប្បករឆ្នើមមកពីភូមិសិប្បកម្មទូទាំងប្រទេស និងថ្នាក់ដឹកនាំសមាគមភូមិសិប្បកម្មវៀតណាម តំណាងឱ្យភូមិសិប្បកម្មជាង ៥.៤០០ នៅទូទាំងប្រទេស។
ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VNA)

ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក លឿង គឿងបានអះអាងថា នៅគ្រប់ដំណាក់កាល អភិវឌ្ឍន៍របស់ប្រទេសជាតិ ភូមិសិប្បកម្មនៅតែជាកន្លែងធានាជីវភាពរស់នៅប្រកបដោយនិរន្តរភាព សុវត្ថិភាពបំផុត   និងអាចចូលដំណើរការបានច្រើនបំផុត ជំនួយដល់កម្លាំងពលកម្មជនបទ ធានាសន្តិសុខសង្គម។ ដូច្នេះ វៀតណាមត្រូវជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈ  ជំរុញស្មារតីសហគ្រិនដ៏រឹងមាំក្នុងចំណោមកម្លាំងពលកម្មវ័យក្មេងនៅជនបទ; យកចិត្តទុកដាក់និងថែរក្សាលើកកម្ពស់ជីវភាពខាងសម្ភារៈ និងខាងស្មារតីរបស់ប្រជាជនក្នុងភូមិសិប្បកម្ម។

ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VNA)

លោកប្រធានរដ្ឋ លឿង គឿងបានស្នើថា៖  “ចាំបាច់ត្រូវផ្សព្វផ្សាយ ធ្វើបច្ចុប្បន្នភាពចំណេះដឹង បណ្តុះបណ្តាល និងបង្កើនជំនាញជាប្រព័ន្ធ និងវិធីសាស្រ្ត; ការពារសិទ្ធិស្របច្បាប់របស់អ្នកផលិត; បង្កើតលំហ និងបរិយាកាសអំណោយផលសម្រាប់ជំនាន់សិប្បករ កម្មករជំនាញ និងប្រជាជនភូមិសិប្បកម្ម ដើម្បីពង្រីកសក្តានុពលនិងប្រៀបខ្លាំងរបស់ខ្លួន។ ទន្ទឹមជាមួយគ្នានោះ ត្រូវយកចិត្តទុកដាក់ពិសេសដល់កិច្ចការពារបរិស្ថានក្នុងភូមិសិប្បកម្ម ផ្សព្វផ្សាយឲ្យប្រជាជនអនុវត្តគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងស្និទ្ធិស្នាលជាមួយបរិស្ថាន អភិវឌ្ឍវិជ្ជាជីវៈដើរទន្ទឹមជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព”។

លោកប្រធានរដ្ឋ លឿង គឿង ក៏បានស្នើដល់ក្រសួង សាខា និងស្ថាប័នពាក់ព័ន្ធ ពង្រឹងការស្រាវជ្រាវ និងស្នើដំណោះស្រាយកែលម្អយន្តការ និងគោលនយោបាយជំរុញការអភិវឌ្ឍភូមិសិប្បកម្មនៅវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ធានាថាប្រជាជនមានផ្ទះជួលសម្រាប់រស់នៅ

ធានាថាប្រជាជនមានផ្ទះជួលសម្រាប់រស់នៅ

នៅរសៀលថ្ងៃទី ២៥ ខែឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងក្រសួងនានាស្តីពីផ្ទះជួលសម្រាប់រស់នៅ។

Top