• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភារាយការណ៍នូវកិច្ចការក្នុងអាណត្តិ

ក្នុងថ្ងៃទី២២ ខែ​មិនា ឆ្នាំ២០១៦ សមាជិកសភាចូលរូមសម័យ​ប្រជុំលើកទី១១ រដ្ឋសភា​វៀតណាមនីតិកាលទី១៣ បានផ្ទៀងស្តាប់​នូវរបាយ​ការណ៍អាណត្តិ៥​ឆ្នាំ របស់ថ្នាក់ ដឹកនាំ​កំពូល​ដែល​ក្នុងនោះ​មាន​របាយ​ការណ៍ ​របស់​ប្រធាន​រដ្ឋ​លោក Truong Tan Sang នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Tan Dung និង​ប្រធាន​រដ្ឋសភាលោក Nguyen​ Sinh Hung ។ សម័យប្រជុំនេះត្រូវបានផ្សាយ លើវិទ្យុសម្លេងនិងលើកញ្ជក់ទូរទស្សន៍​ជាតិផ្ទាល់​។

​ក្នុងរបាយការណ៍អាណត្តិរដ្ឋសភានីតិកាលទី១៣ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានអះអាងថា រយៈពេល៥​ឆ្នាំកន្លង​ទៅ រដ្ឋសភានិងស្ថាប័ន នានា​របស់​រដ្ឋសភាបាន​អនុវត្តនូវការ​ងារ​ជាច្រើន រួម​ចំណែក​នាំប្រទេស​ជាតិ​ឆ្លង ផុតរាល់ការលំ​បាក និងបន្តជម្រុញការផ្លាស់ប្តូរថ្មី កសាងនិងការពារមាតុប្រទេស ។ ស្តីពីមុខ​ងារ​បង្កើត រដ្ឋធម្មនុញ្ញនិងការងារតាក់តែងច្បាប់ គឺរដ្ឋសភាទទួលបានលទ្ធ ផល​លិចធ្លោ សំខាន់​ជាច្រើន ឆ្លើយតប​នឹង​តម្រូវការ​ នៃជីវភាពរស់នៅជាក់ស្តែង។  រួមជាមួយការអនុម័ត​រដ្ឋធម្មនុញ្ញឆ្នាំ២០១៣នោះ រដ្ឋសភានីតិកាលទី១៣ក៏បាន ពិនិត្យ ធ្វើវិសោធនកម្ម​បំពេញបន្ថែមនិងផ្សព្វផ្សាយ ក្រមច្បាប់ថ្មី​ជាច្រើន សម្រេច​ជាសារ​វ័ន្ត​នូវ​ប្រព័ន​ច្បាប់​ ស្តីពីការកសាងនីតិរដ្ឋសង្គមនិយម យន្តការ សេដ្ឋកិច្ចទីផ្សារ ច្បាប់ស្តីពីសិទ្ធិ​មនុស្ស សិទ្ធិនិង​កាត្វាព​កិច្ច​ជាសារ​វ័ន្ត​ របស់ពលរដ្ឋ​សេរីភាពប្រជាធិបតេយ្យសម្រាប់ប្រជាជន។


ប្រធានរដ្ឋសភា លោក Nguyen Sinh Hung រាយការណ៍
នៅសម័យប្រជុំ

រដ្ឋសភានីតិកាលទី១៣ ក៏បានគូសសញ្ញាក្នុងការអនុវត្តតួនាទីសម្រេចរាល់​ បញ្ហា​សំខាន់ៗ​របស់ប្រទេស​ជាតិ​ខណៈដែល​ផ្សព្វផ្សាយ​ នូវសេចក្តីសម្រេចចិត្ត សំខាន់ៗស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គម។ លោក Nguyen Sinh Hung បានលើក​ច្បាស់ថា៖

​“ក្នុងលក្ខណៈដែលខឿនសេដ្ឋកិច្ចមានការលំបាកនោះ រដ្ឋសភាបានមាន សេចក្តីសម្រេចព្រមៗគ្នា​ជាច្រើន សំដៅ​ទប់ទល់​បន្ទាន់ អនុវត្តគោលនយោបាយ​រូបីវត្ថុ និងគោលនយោបាយសា​រពើពន្ធម៉ត់​ចត់ ប្តេជ្ញា​ធានា​សន្តិ​សុខ​ហិរញ្ញ​វត្ថុ ជាតិ​រក្សាម៉ាក្រូសេដ្ឋកិច្ច បង្កើតសន្ទុះកំណើនសេដ្ឋកិច្ច និងធានាសន្តិសុខសង្គម ។ សេច​ក្តីសម្រេច​ចិត្ត​ជាច្រើន​បាន​ដោះស្រាយ​ បន្ទាន់រាល់ការជំពាក់ជំពិនក្នុង ជីវភាពរស់​នៅ ដូចជាកិច្ចការពារអធិបតេយ្យភាពកោះ សមុទ្រ និងដំឡើង​ប្រាក់ បៀវត្សសម្រាប់​មុខសញ្ញាទទួលប្រាក់ ខែពីថវិការរដ្ឋប៉ុន្តែនៅជួបការលំបាកជាដើម”។

​សកម្មភាពឃ្លាំមើលរបស់រដ្ឋសភាមាន ការផ្លាស់ប្តូរជាច្រើនពីមជ្ឈឹមរហូត ទៅ​ដល់មូលដ្ឋាន។ អាណត្តិរដ្ឋ​សភានីតិកាល​ទី១៣ ក៏បានគូសសញ្ញាប្រវត្តិសាស្ត្រ មួយ​ខណៈដែល​ជាលើកដំបូង​រដ្ឋសភា​បាន​អនុវត្តការ​យក​សន្លឹក​ឆ្នោតទំនុក​ទុក ចិត្តចំពោះ​មុខដំណេងដោយរដ្ឋសភាជ្រើសរើសនិងអនុម័ត។ លោក Nguyen Sinh Hung បាន​​វាយតម្លៃថា៖

​“សកម្មភាពឃ្លាំមើលរបស់រដ្ឋសភាមានការផ្លាស់ប្តូរជាច្រើន បង្កើតឡើង នូវបម្រែ​បម្រួល​យ៉ាង​ខ្លាំង​ក្លាក្នុង​សម្មភាព​របស់​ក្បាល​មាស៊ីនរដ្ឋ ពីមជ្ឈឹមទៅ​ដល់តំបន់។ តាមរយៈការឃ្លាំមើលនេះ រាល់កំហិត ភាពអន់ខ្សោយក្នុងការគ្រប់ គ្រង​របស់ស្ថាប័ន​គ្រប់​ជាន់ថា្នក់ ត្រូវបានរកឃើញនិងដោះស្រាយបន្ទាន់ បង្កើត​នូវឥទ្ធិពលវិជ្ជមាន​ក្នុង​សង្គម ពីនោះ ពង្រឹង​ជំនឿជាក់របស់ប្រជាជនទៅលើការ ដឹកនាំរបស់បក្សនិ​ង​ការងារគ្រប់​គ្រងរបស់រដ្ឋ”។


នាយករដ្ឋមន្ត្រូរដ្ឋាភិបាល Nguyen Tan Dung រាយការណ៍
នៅក្នុងសម័យប្រជុំ

 

រាយការណ៍ចំពោះមុខរដ្ឋសភាអំពីអាណត្តិ៥ឆ្នាំកន្លងទៅ នាយករដ្ឋមន្ត្រី​លោក Nguyen Tan Dung បាន​រំលឹក​ឡើង​វិញ​នូវលទ្ធ​ផល​ ដែលរដ្ឋាភិបាលទទួល បានក្នុងការគ្រប់គ្រងអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ធ្វើសមាហរ​ណកម្មអ​ន្តរជាតិ​។ រដ្ឋា ភិបាលក៏បាន​សកម្មក្នុង​ការអនុវត្ត​ និងទទួល​បានលទ្ធផល​វិជ្ជមាន ​ក្នុងការ​អនុវត្ត​សេចក្តី​សម្រេចិត្ត​មជ្ឈឹម​ ស្តីពីការអភិវឌ្ឍន៍វប្បធម៌ កសាងមនុស្សវៀតណាម និងសេចក្តីសម្រេចចិត្ត ស្តីពីគោលនយោបាយសង្គម។ ស្តីពីការ​ងារទំនាក់​ទំនង កិច្ចការបរទេសនិង​ធ្វើសមាហរណកម្មសេដ្ឋកិច្ច រដ្ឋាភិបាល នាយករដ្ឋមន្ត្រីបាន ដាក់​សំណើរ​ជាមួយ​បក្ស រដ្ឋសភានូវសេចក្តីសម្រេចចិ​ត្តសំខាន់ៗ ស្តីពីបញ្ហានេះ ជាពិសេសគឺ​ច្បាប់​សមុទ្រ​វៀត​ណាម​និង​សេចក្តី​សម្រេចចិត្ត​លេខ២២ របស់ការិយាល័យនយោបាយ។ ស្តីពីមេរៀនបទពិសោធន៍មួយ​ចំនួន នាយក​រដ្ឋមន្ត្រី​លោក Nguyen Tan Dung បានចាត់ទុកថា៖

​“ត្រូវមានការច្នៃប្រឌិតក្នុងការត្រិះរិះអភិវឌ្ឍន៍ យកផលប្រយោជន៍ជាតិ ផលប្រយោជន៍​របស់​ប្រជាជន​ធ្វើជាគោល​ដៅខ្ពស់​បំផុត ប្រមូល​ផ្តុំកម្លាំង​ចលករ​កសាងនីតិរដ្ឋ។ ត្រូវបំពេញល្អគោលការណ៍​ប្រជាធិប​តេយ្យ បង្កើន​សាមគ្គី​ភាព ឯកភាព​ក្នុងប្រជាជន​។ ក្នុងស្ថានភាពលំបាក គឺត្រូវបង្កើនថែមទៀតការ​ធានា សន្តិសុខ​សង្គម​និង​កែលំអរ​ជីវភាព​រស់នៅ លើគ្រប់វិស័យជូនប្រជាជន។ បង្កើន សិទ្ធិជាម្ចាស់របស់​ប្រជា​ជន និង​ពង្រីក​កត្តាយក​មនុស្ស​ជាមជ្ឈមណ្ឌល​ និង ជា​គោលដៅសម្រាប់ការអភិវឌ្ឍន៍”។

​ក៏ក្នុងព្រឹកថ្ងៃទី២២នេះដែរ សមាជិកសភាបានផ្ទៀងស្តាប់ប្រធានរដ្ឋ លោក​Truong Tan Sang រាយការណ៍ អំពីលទ្ធ​ផល​កាងារ​អាណត្តិ២០១១-២០១៦។ របាយការណ៍បានសង្កត់ធ្ងន់នូវខ្លឹមសារ ស្តីពីការតាក់តែង​ច្បាប់ ប្រតិបត្តិ​ច្បាប់​យុត្តិធម៌ កិច្ចការបរទេសនិងកសាងផែនមហា​សាមគ្គី ប្រជាជនទាំងមូល៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top