យោងតាមសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីកិច្ចសន្ទនារវាងមេដឹកនាំទាំងពីរនៅខាងក្រៅកិច្ចប្រជុំកំពូលអារ៉ាប់ - អាមេរិកដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ១៦ ខែកក្កដា នៅទីក្រុង Jeddah អារ៉ាប់ប៊ីសាអូឌីត ភាគីទាំងពីរបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តចំពោះកិច្ចសន្ទនាយុទ្ធ សាស្ត្ររវាងអាមេរិក - អេហ្ស៊ីបដែលដឹកនាំដោយរដ្ឋមន្រ្តីការបរទេសទាំងពីរលោក Antony Blinken និងលោក Sameh Shoukry។ មេដឹកនាំទាំងពីរក៏បានសម្តែងនូវគោលបំណងចង់ជួបគ្នាជាថ្មីម្តងទៀតនាពេលខាងមុខ ដើម្បីជំរុញថែមទៀតនូវភាពជាដៃគូពហុវិស័យរវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងបញ្ហាក្នុងតំបន់ មេដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ថា ដំណោះស្រាយរដ្ឋពីរ នៅតែជាគោលមាគ៌ាដែលអាចធ្វើទៅបានតែមួយគត់ដើម្បីសម្រេចបាននូវដំណោះស្រាយយូរអង្វែង សម្រាប់ជម្លោះរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន។ ទាក់ទងនឹងបញ្ហានៅប្រេសលីប៊ី ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការអនុវត្តសេចក្តីសម្រេចពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយអះអាងជាថ្មីម្តងទៀតនូវភាពចាំបាច់នៃការរៀបចំការបោះឆ្នោតប្រធានាធិបតី និងរដ្ឋសភា ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាននៅប្រទែសលីប៊ី៕