ព័ត៌មាន

ប្រទេស​អេហ្ស៊ីបនិងអាមេរិកបាន​ប្តេជ្ញា​ ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ

ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah El-Sisi និងសមភាគីអាមេរិកលោក Joe Biden កាលពីថ្ងៃទី ១៦ ខែកក្កដា បានអះអាងជាថ្មីនូវការប្តេជ្ញា ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាមេរិកនិងអេហ្ស៊ីប ដោយបង្កើនការពិគ្រោះយោបល់លើបញ្ហាប្រឈមសន្តិសុខក្នុងតំបន់និងពិភពលោក។
  ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah El-Sisi និងសមភាគីអាមេរិកលោក Joe Biden។ (រូបថត៖ AFP/TTXVN)  

យោងតាមសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីកិច្ចសន្ទនារវាងមេដឹកនាំទាំងពីរនៅខាងក្រៅកិច្ចប្រជុំកំពូលអារ៉ាប់ - អាមេរិកដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ១៦ ខែកក្កដា នៅទីក្រុង Jeddah អារ៉ាប់ប៊ីសាអូឌីត ភាគីទាំងពីរបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តចំពោះកិច្ចសន្ទនាយុទ្ធ សាស្ត្ររវាងអាមេរិក - អេហ្ស៊ីបដែលដឹកនាំដោយរដ្ឋមន្រ្តីការបរទេសទាំងពីរលោក Antony Blinken និងលោក Sameh Shoukry។ មេដឹកនាំទាំងពីរក៏បានសម្តែងនូវគោលបំណងចង់ជួបគ្នាជាថ្មីម្តងទៀតនាពេលខាងមុខ ដើម្បីជំរុញថែមទៀតនូវភាពជាដៃគូពហុវិស័យរវាងប្រទេសទាំងពីរ។

ពាក់ព័ន្ធនឹងបញ្ហាក្នុងតំបន់ មេដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ថា ដំណោះស្រាយរដ្ឋពីរ នៅតែជាគោលមាគ៌ាដែលអាចធ្វើទៅបានតែមួយគត់ដើម្បីសម្រេចបាននូវដំណោះស្រាយយូរអង្វែង សម្រាប់ជម្លោះរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន។ ទាក់ទងនឹងបញ្ហានៅប្រេសលីប៊ី ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការអនុវត្តសេចក្តីសម្រេចពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយអះអាងជាថ្មីម្តងទៀតនូវភាពចាំបាច់នៃការរៀបចំការបោះឆ្នោតប្រធានាធិបតី និងរដ្ឋសភា ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាននៅប្រទែសលីប៊ី៕


top