• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសជាច្រើនបានបញ្ជូនគណៈប្រតិភូតំណាងទៅគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្ងៃទី ២៥ កក្កដា ប្រទេសជាច្រើនបានបញ្ជូនគណៈប្រតិភូតំណាងទៅគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។

គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធអគ្គលេខាបក្ស ង្វៀន ភូ ជុង។

គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង (រូបថត៖ VOV)

គណៈប្រតិភូរដ្ឋគុយបាដឹកនាំដោយប្រធានរដ្ឋសភាគុយបា Esteban Lazo Hernandez ចូលគោរពវិញ្ញាណក្ខន្ធ។

គណៈប្រតិភូគុយបា អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង (រូបថត៖ VOV)

គណៈប្រតិភូនៃសាធារណរដ្ឋឥណ្ឌូនេស៊ីដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម Andi Amran Sulaiman ចូលគោរពវិញ្ញាណក្ខន្ធ; នាយករដ្ឋមន្ត្រី Han Duck-soo បេសកជនពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបានដឹកនាំគណៈប្រតិភូកូរ៉េចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។ បន្ទាប់មក លោកស្រី Sue Lines ប្រធានព្រឹទ្ធសភាអូស្ត្រាលី បានដឹកនាំគណៈប្រតិភូអូស្ត្រាលី ចូលគោរពវិញ្ញាណក្ខន្ធ; គណៈប្រតិភូនៃសាធារណរដ្ឋឥណ្ឌាដឹកនាំដោយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌាលោក Ajit Doval ចូលគោរពវិញ្ញាណក្ខ័ន្ធ។ រដ្ឋមន្ត្រីក្រសួងអតីតយុទ្ធជន និងប្រជាជនអាល់ហ្សេរី លោក Laïd Rebiga ក្នុងនាមប្រធានាធិបតី Abdelmadjid Tebboune បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។ គណៈប្រតិភូនៃសាធារណរដ្ឋវ៉ានូអាទូ ដឹកនាំដោយរដ្ឋមន្ត្រី និងអគ្គមេធាវី Arnold Kiel Loughman ចូលគោរពវិញ្ញាណក្ខន្ធ។ គណៈប្រតិភូស្វីសដឹកនាំដោយរដ្ឋលេខាធិការក្រសួងការបរទេស  លោក Alexandre Fasel ចូលគោរពវិញ្ញាណក្ខន្ធ។

គណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយលោក Josep Borrell អនុប្រធានគណៈកម្មការអឺរ៉ុប តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខ និងគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុបចូលគោរពវិញ្ញាណក្ខន្ធ លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង (រូបថត៖ VOV)

ក្នុងថ្ងៃនេះផងដែរ ប្រទេសជាច្រើនបានបញ្ជូនគណៈប្រតិភូតំណាងមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។

គណៈប្រតិភូសហព័ន្ធរុស្ស៊ីដឹកនាំដោយអនុប្រធានឌុយម៉ាជាតិ Pyotr Tolstoy និងជាអនុប្រធានបក្សកុម្មុយនិស្តនៃសហព័ន្ធរុស្ស៊ីលោក Leonid Kalashnikov អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូជុង។

គណៈប្រតិភូសហព័ន្ធរុស្ស៊ី ដឹកនាំដោយអនុប្រធានឌុយម៉ាជាតិរុសកស៊ី Pyotr Tolstoy អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធអគ្គលេខាបក្ស ង្វៀន ភូ ជុង (រូបថត៖ VOV)

គណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋឡាវ ដឹកនាំដោយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក ថងលូន ស៊ីសូលីត អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្សង្វៀន ភូ ជុង។ អមដំណើរលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ មានលោកជំទាវភរិយា ណាលី ស៊ីសូលីត។

គណៈប្រតិភូនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក ថងលូន ស៊ីសូលីត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ងៀន ភូ ជុង (រូបថត៖ VOV)

លោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន តំណាងពិសេសរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន Xi Jinping បានដឹកនាំគណៈប្រតិភូអញ្ជើញមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។

លោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ដែលជាតំណាងពិសេសរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញដឹកនាំគណៈប្រតិភូបក្សកុម្មុយនីស្តចិន ចូលរួមគោរពវិញ្ញណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីសន្និសីទដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្តទន្លេ Cuu Long។

Top