នេះត្រូវបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានស្តីពីសន្និសីទពិភពលោកលើកទី៥ នៃជនវៀតណាមនៅឯបរទេស ដែលរៀបចំដោយគណៈកម្មាធិការរដ្ឋទទួលបន្ទុកកិច្ចការជនវៀតណាមនៅបរទេស នៃក្រសួងការបរទេស នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី ឡេ ធី ធូហាំង អនុរដ្ឋមន្ត្រីក្រសួងការបរទេស បានឱ្យដឹងថា នេះជាសន្និសីទពិភពលោកលើកដំបូងដែលបានធ្វើឡើងបន្ទាប់ពីមហាសន្និបាតលើកទី១៤ របស់បក្ស និងបន្ទាប់ពីការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តលេខ ២៣-NQ/TW។ ប្រធានបទនៃសន្និសីទ "សហគមន៍ជនវៀតណាមនៅបរប្រទេស រួមចំណែកលើកកម្ពស់កម្លាំងរួមរបស់ជាតិ" ឆ្លុះបញ្ចាំងពីតម្រូវការធ្វើសមាហរណកម្មកាន់តែជិតស្និទ្ធនៃការងារជនវៀតណាមនៅក្រៅប្រទេសជាមួយនឹងគោលដៅអភិវឌ្ឍន៍ជាយុទ្ធសាស្ត្ររបស់ប្រទេសជាតិ។
សន្និសីទនេះនឹងត្រូវបានរៀបចំឡើងតាមទម្រង់ដោយផ្ទាល់ និងតាមអ៊ីនធឺណិតនៅក្នុងវគ្គបើក និងវគ្គបិទ ដែលបង្កើតលក្ខ័ណ្ឌសម្រាប់អាណិកជនវៀតណាមយ៉ាងច្រើនកុះករអាចចូលរួមសន្និសីទ។ អាណិកជនមិនត្រឹមតែជាអ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកបង្កើតខ្លឹមសារ និងលទ្ធផលទៀតផង។
សន្និសីទនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨-១០ ខែធ្នូ នៅទីក្រុងហាណូយ និងទីតាំងជាច្រើនទៀត ដោយមានការរំពឹងទុកថា នឹងមានអ្នកចូលរួមប្រហែល ១.០០០ នាក់៕





