• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រតិភូកីឡាជន​ពិការវៀតណាមចេញដំណើរទៅចូលរួមអាស៊ានប៉ារ៉ាហ្គេម ១២

នាព្រឹកថ្ងៃទី ៣១ ខែឧសភា នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (ទីក្រុងហាណូយ) លោកស្រី Le Thi Hoang Yen អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា (ក្រសួងវប្បធម៌កីឡានិងទេសចរណ៍) បានជូនបាច់ផ្កានិងបញ្ជូនកីឡាករ កីឡាការិនីជាជនពិការវៀត ណាម ចេញដំណើរទៅកម្ពុជាដើម្បីចូលរួមការប្រកួតកីឡា ជនពិការអាស៊ីអាគ្នេយ៍លើកទី ១២ (អាស៊ានប៉ារ៉ាហ្គេម១២) ។
រតិភូកីឡាជនពិការវៀតណាមចេញដំណើរទៅចូលរួមអាស៊ានប៉ារ៉ាហ្គេម ១២។ រូបថត៖ Minh Quyết/TTXVN

អាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ព្រះរាជា ណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ដោយមានអ្នកចូលរួម ចំនួនជាង ២៦០០នាក់មកពីប្រទេសអាស៊ីអាគ្នេយ៍ទាំង ១១។ គណៈប្រតិភូកីឡាជនពិការវៀត ណាមចូលរួមអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយមានសមាជិកចំនួន ១៦៤ នាក់ ក្នុងនោះមានកីឡាករចំនួន ១២២ នាក់។ គោលដៅរបស់វៀតណាមគឺដណ្តើមបានមេដាយមាសពី ៥០-៥៥គ្រឿង។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៤ ដែលឈរលំដាប់កំពូលនៃតារាងមេដាយសរុបដែលទទួលបាននៅអាស៊ានប៉ារ៉ាហ្គេមលើកទី ១១។

នារសៀលថ្ងៃទី ៣១ ឧសភា នៅអាកាសយានដ្ឋាន Tan Son Nhat (ទីក្រុងហូជីមិញ) ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកីឡាក៏បានរៀបចំពិធីជូនដំណើរគណៈប្រតិភូកីឡាករដែលធ្វើដំណើរពីតំបន់ភាគខាងត្បូង និងភាគកណ្តាលទៅកាន់ប្រទេសកម្ពុជាដើម្បីចូលរួមអាស៊ានប៉ារ៉ាហ្គេមលើក​​ទី​១២ផងដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

Top