• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជនវៀតណាមប្រឆាំងជំទាស់អំពើរំលោភបំពានរបស់ចិននៅសមុទ្រខាងកើត

នៅចំពោះមុខការដែលចិនបានទទឹងទទែងបង្កើត អ្វីដែលហៅថា “ខ័ណ្ឌ Xisha” និង “ខ័ណ្ឌ Nansha” នៅលើប្រជុំកោះ Truong Sa និង Hoang Sa របស់ វៀតណាមនោះ ប្រជាជនវៀតណាមបានសម្ដែងការខឹង សម្បារនិងប្រឆាំងជំទាស់យ៉ាងខ្លាំងក្លានឹងអំពើមិនសមហេតុផលនេះ។

លោក Nguyen Si Trinh នៅខ័ណ្ឌ Binh Thanh ទីក្រុង ហូជីមិញ បានឲ្យ ដឹងថា៖

“ខ្ញុំប្រឆាំងជំទាស់អំពើរបស់ចិន។ នេះគឺជាអំពើខុសឆ្គង ផ្ទុយទៅនឹងច្បាប់អន្តរជាតិ ជាពិសេសគឺច្បាប់សមុទ្រឆ្នាំ១៩៨២។ នេះជាវាតទីនិយម របស់ចិន ជាអំពើសម្លុតរបស់ប្រទេសធំចំពោះប្រទេសតូច។ ប្រជុំកោះ Hoang Sa និង Truong Sa គឺជារបស់វៀតណាម ប៉ុន្តែគេបានទន្ទ្រានកាន់កាប់ ដោយទទឹងទទែង។ ខ្ញុំស្នើឲ្យអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិ ប្រឆាំងជំទាស់ រារាំងអំពើរំលោភបំពាននេះរបស់ចិន ព្រមទាំងស្នើឲ្យចិនដក ខ្លួនចេញពីប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម”។

ចំណែកឯលោក Nguyen Van Hai នៅទីក្រុង Son La បានចាត់ទុកថា សកម្មភាពរបស់ចិនមិនត្រឹមតែរំលោភបំពានទៅលើអធិបតេយ្យភាពរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងរំលោភបំពានទៅលើសេរីភាពខាងនាវា ចរណ៍និងសន្តិសុខ សុវត្ថិភាពនាវាចរណ៍ក្នុងតំបន់និងលើពិភពលោកទៀត ផង។ លោកបានថ្លែងថា៖

“អំពើរបស់ចិនបានប៉ះពាល់ដល់ដែនដីរបស់ប្រទេសវៀតណាម។ យើងខ្ញុំមានគោលបំណងថា បក្សនិងរដ្ឋវៀតណាមមានអាកប្បកិរិយាដ៏ រឹងមាំនិងមានសកម្មភាពចាំបាច់ដើម្បីការពារដែនសមុទ្ររបស់វៀតណាមនៅ សមុទ្រខាងកើត ព្រមទាំងធ្វើឲ្យប្រជាជននឹងនរចិត្តយ៉ាងពិតប្រកដ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top