• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជនចំនួន ៥០% ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនឹងបានចាក់វ៉ាក់សាំងការពារកូវីដ - ១៩ ក្នុងឆ្នាំនេះ

រូបភាពនៃកិច្ចប្រជុំតាមអ៊ិនធឺរណែតជាមួួអង្គភាពមួយចំនួនចេញផ្សាយពីក្រសួងសុខាភិបាល (រូបថតៈក្រសួងសុខាភិបាល)
 

នេះជាព័ត៌មានដែលត្រូវក្រសួងសុខាភិបាលនិងក្រសួងការពារប្រទេសនាំចេញនៅក្នុងកិច្ចប្រជុំលើកទី ១ នៃគណៈកម្មាធិការដឹកនាំសម្រាប់ការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ឆ្នាំ ២០២១-២០២២ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២ ខែកក្កដានៅទីក្រុងហាណូយ។

តាមនោះ ការចាក់វ៉ាក់សាំងត្រូវបានអនុវត្តន៍ចាប់ពីខែកក្កដាឆ្នាំនេះដល់ខែមេសាឆ្នាំ ២០២២ ដែលក្នុងនោះយ៉ាងហោចណាស់ ៥០% នៃចំនួនប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ នឹងត្រូវទទួលការចាក់វ៉ាក់សាំងនៅឆ្នាំ ២០២១ ហើយនៅចុងត្រីមាសទី ១ ឆ្នាំ ២០២២ មានជាង ៧០% នៃចំនួនប្រជាជនត្រូវបានទទួលការចាក់វ៉ាក់សាំងផងដែរ។ យុទ្ធនាការចាក់វ៉ាក់សាំងត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសដែលមានចំនួនទីតាំងចាក់វ៉ាក់សាំងជិត ១៩.០០០ កន្លែងទាំងទីតាំងថេរនិងចល័តផង។ ជាពិសេស ផ្តល់អាទិភាពទៅលើខេត្តនិងក្រុងដែលកំពុងប្រឈមនឹងជំងឺរាតត្បាតនិងមានតំបន់ឧស្សាហកម្មច្រើន។  លោករដ្ឋមន្រ្តី Nguyen Thanh Long ក៏បានឲ្យដឹងថា នៅក្នុងខែកក្កដានេះ វៀតណាមនឹងទទួលបានវ៉ាក់សាំងពី ៨ ទៅ ១០ លានដូសហើយចរចាដើម្បីមានវ៉ាក់សាំងចំនួន ១៥០ លានដូស ដូចជាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល។

“រហូតមកដល់ពេលនេះ យើងបានទទួលការប្តេជ្ញាចិត្តនិងបានចុះកិច្ចសន្យាដើម្បីទទួលបានវ៉ាក់សាំងចំនួន ១០៥ លានដូស។ បច្ចុប្បន្នយើងកំពុងចរចាដើម្បីបង្កើនវ៉ាក់សាំងចំនួន ៤៥ លានដូសទៀត។ ដូច្នេះយើងនឹងមានប្រហែល ១៥០ លានដូស។ ហើយពេលវេលាដែលវ៉ាក់សាំងមកដល់វៀតណាមវិញគឺមិនមែនថាក្នុងរយៈរៀងរាល់ខែ ហើយគឺប្រមូលនៅត្រីមាសទី ៤ នៃឆ្នាំនេះ ពោលគឺចាប់ផ្តើមពីខែកញ្ញាតុលា វិច្ឆិកានិងធ្នូ”។ នេះយោងតាមប្រសាសន៍របស់លោក Nguyen Thanh Long៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Top