• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជនគឺជាឫសគល់៖ ទស្សនៈខ្ជាប់ខ្ជួននៅក្នុងសេចក្តីសម្រេចចិត្តទាំងអស់

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានកំណត់ទិសដៅយុទ្ធសាស្ត្រសំខាន់ៗជាច្រើន សម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិនៅក្នុងដំណាក់កាលថ្មី។ ក្នុងចំណោមនោះ ទស្សនៈ “ប្រជាជនគឺជាប្ញសគល់” គឺជាសតិអារម្មណ៍ខ្ជាប់ខ្ជួន ដែលជះឥទ្ធិពលលើ ការរៀបចំផែនការគោលនយោបាយ ក៏ដូចជាការអនុវត្តគោលនយោបាយទាំងនោះ នៅក្នុងប្រព័ន្ធនយោបាយទាំងមូល។
  ទស្សនៈ “ប្រជាជនគឺជាប្ញសគល់” គឺជាគោលការណ៍ណែនាំដែលគ្រប់គ្រងការរៀបចំគោលនយោបាយ និងការអនុវត្តគោលនយោបាយទាំងនោះនៅក្នុងប្រព័ន្ធនយោបាយទាំងមូល។ (រូបភាពបង្ហាញ៖ VOV2)  
  លេខាបក្ស លោក តូ ឡឹម បង្ហាញរបាយការណ៍របស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ ស្តីពីឯកសារដែលបានដាក់ជូនមហាសន្និបាតបក្សលើកទី ១៤ (រូបភាព៖ VNA)  
  សាស្ត្រាចារ្យ ខាលី ថាយ័រ។ (រូបភាព៖ វៀតង៉ា/VOV-អូស្ត្រាលី)  

“ប្រជាជនគឺជាប្ញសគល់” មិនត្រឹមតែជាមេរៀនប៉ុណ្ណោះទេ  ប៉ុន្តែថែមទាំងជាខ្លឹមសារបង្កប់ដោយលក្ខណៈក្រិត្យក្រមនៃការអភិវឌ្ឍរបស់បដិវត្តន៍ និងប្រជាជាតិវៀតណាម។ “ប្រជាជនគឺជាប្ញសគល់” ក៏ជាខ្លឹមសារស្នូលមួយដែលបានលើកឡើងនៅក្នុងបណ្តាឯកសារនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤ ផងដែរ។

តួនាទីកណ្តាលរបស់ប្រជាជនក្នុងបុព្វហេតុបដិវត្តន៍

នៅក្នុងប្រវត្តិសាស្ត្រនៃបដិវត្តន៍វៀតណាម “ប្រជាជនគឺជាប្ញសគល់” គឺជាសច្ចភាពសីលធម៌ ជាគោលការណ៍ជាមូលដ្ឋានដែលជួយបក្សកុម្មុយនិស្តវៀត ណាមប្រមូលផ្តុំ រៀបចំ និងទាញយកកម្លាំងរបស់ប្រជាជនក្នុងការតស៊ូ ដំណ្តើមឯករាជ្យ និងការកសាងប្រទេសជាតិ។ សច្ចភាពនេះត្រូវបានបង្ហាញយ៉ាងខ្ជាប់ខ្ជួន ក្នុងដំណើការបក្សដឹកនាំប្រទេសជាតិ។

នៅក្នុងមហាសន្និបាតលើកទី ១៤ របស់បក្ស មេរៀន “ប្រជាជនគឺជា ប្ញសគល់” ត្រូវបានគូសបញ្ជាក់ជាថ្មីម្តងទៀត។ មហាសន្និបាតបានសង្កត់ធ្ងន់ថា ទស្សនៈ គោលនយោបាយ គោលការណ៍ណែនាំ និងច្បាប់ទាំងអស់របស់បក្សនិងរដ្ឋ គឺមានគោលបំណង បម្រើផលប្រយោជន៍របស់ប្រជាជន ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។ ឯកសារនៃមហា សន្និបាតបានធ្វើទំនើបកម្មគំនិត “ប្រជាជនគឺជាប្ញសគល់” ទៅជាស្តង់ដារនៃការវាយតម្លៃ៖ រង្វាស់ខ្ពស់បំផុតនៃការសម្រេចចិត្តទាំងអស់។ នេះមិនត្រឹមតែជាការបញ្ជាក់ដ៏មានតម្លៃប៉ុណ្ណោះទេ ថែមទាំងជាតម្រូវការជាក់ស្តែងមួយ សម្រាប់វិធីសាស្រ្តអភិបាលកិច្ចជាតិ។ ប្រការនេះសរឲ្យឃើញថា ក្រៅពីផលប្រយោជន៍របស់មាតុភូមិ វណ្ណៈ និងប្រជាជាតិ បក្សកុម្មុយនិស្ត វៀតណាមមិនមានផលប្រយោជន៍ផ្សេងទៀតទេ ពោលគឺ ផលប្រយោជន៍ទាំងអស់គឺសម្រាប់ប្រជាជន។ អញ្ជើញថ្លែងនៅក្នុងមហាសន្និបាត អគ្គលេខាបក្ស លោក តូ ឡឹមបានបញ្ជាក់ថា៖  “សតិអារម្មណ៍ខ្ជាប់ខ្ជួននៅក្នុងឯកសារ និងក៏ជាប្រភពកម្លាំងនៃបដិវត្តន៍វៀតណាម គឺ “ប្រជាជនគឺជាប្ញសគល់”។ ប្រជាជនគឺជាមជ្ឈមណ្ឌល ជាម្ចាស់កម្មវត្ថុ ជាគោលដៅ ជាកម្លាំងចលករនិងជាប្រភពធនធាននៃការអភិវឌ្ឍ។ គោលការណ៍ណែនាំ និងគោលនយោបាយទាំងអស់ត្រូវតែឆ្ពោះទៅការលើកកម្ពស់ជីវភាពរស់នៅទាំងខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន; ធានាសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន; គោរព ស្តាប់ និងពឹងផ្អែកលើប្រជាជន។ បក្សត្រូវតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រជាជន បម្រើប្រជាជនដោយស្មោះស្ម័គ្រ ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ប្រជាជន និងមានទំនួលខុសត្រូវចំពោះប្រជាជន ចំពោះរាល់ការសម្រេចចិត្តទាំងអស់របស់ខ្លួន”។

ត្រូវបានផ្ទៀងផ្ទាត់តាមរយៈការអនុវត្ត

ចំណុចគួរឲ្យកត់សម្គាល់ថា លោកអគ្គលេខាបក្សតូ ឡឹម បានធ្វើទំនើបកម្មសតិអារម្មណ៍ “ប្រជាជនគឺជាប្ញសគល់”  ទៅជាស្តង់ដារវាយតម្លៃ៖ ជារង្វាស់ខ្ពស់បំផុតនៃការសម្រេចចិត្តគោលនយោបាយទាំងអស់។ នេះមិនត្រឹមតែជាការបញ្ជាក់ដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតម្រូវការជាក់ស្តែងមួយសម្រាប់វិធីសាស្រ្តនៃការគ្រប់គ្រងជាតិផងដែរ។ នៅក្នុងបរិបទ ប្រទេស វៀតណាមសព្វថ្ងៃនេះ គំនិតដែលថា “ប្រជាជនគឺជាប្ញសគល់” ត្រូវបានផ្ទៀងផ្ទាត់តាមរយៈការអនុវត្តជាក់ស្តែងថា៖ តើប្រជាជនមើលឃើញថាជីវភាពរស់នៅមានភាពងាយស្រួលជាងទេ ផលប្រយោជន៍របស់ខ្លួនត្រូវបានការពារកាន់តែប្រសើរឡើងដែរឬទេ ហើយតើទំនុកចិត្តសង្គមត្រូវបានពង្រឹងដែរឬទេ? ដូច្នេះ ការធ្វើទំនើបកម្មសតិអារម្មណ៍ “ប្រជាជនគឺជាប្ញសគល់” មានន័យថា ការផ្លាស់ប្តូរពីផ្នត់គំនិតគ្រប់គ្រងទៅជាផ្នត់គំនិតបម្រើ ពីការធ្វើគោលនយោបាយទៅជាការអនុវត្តប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើបទពិសោធន៍ និងការពេញចិត្តរបស់ប្រជាជនជាចំណុចកណ្តាល។ ទាំងនេះក៏ជាសារស្នូល និងមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ដែលបានលើកឡើងនៅក្នុងឯកសារនៃមហាសន្និបាតលើកទី ១៤ របស់បក្ស។  អគ្គលេខាបក្ស លោក តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា៖ “ជំនឿជាក់របស់ប្រជាជនលើបក្សមិនមែនមកពីពាក្យសម្ដីទេ ប៉ុន្តែមកពីសកម្មភាព ពីភាពមិនលំអៀង និងភាពស្មោះត្រង់របស់កម្មាភិបាល ពីប្រសិទ្ធភាពនៃក្បាល់ម៉ាស៊ីនដឹកនាំ ពីភាពយុត្តិធម៌ក្នុងការទទួលផលប្រយោជន៍ ពីលទ្ធផលនៃការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ និងពីដំណោះស្រាយទាន់ពេលវេលា និងហ្មត់ចត់នៃការត្អូញត្អែរស្របច្បាប់របស់ប្រជាជន និងអង្គភាពអាជីវកម្ម”។

ពីទស្សនៈអន្តរជាតិ សាស្ត្រាចារ្យ (ខាលី ថាយ័រ) មកពីបណ្ឌិត្យសភាការពារជាតិអូស្ត្រាលី វាយតម្លៃថា ទស្សនៈ  “ប្រជាជនគឺជាប្ញសគល់” ជាមូលដ្ឋានសម្រាប់រាល់សេចក្តីសម្រេចចិត្តទាំងអស់ មិនត្រឹមតែបង្ហាញថា ទស្សនៈនេះត្រូវបានទទួលមរតកអស់រយៈពេលជាច្រើនឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះគឺមានសារៈសំខាន់ជាពិសេស ព្រោះប្រជាជនគឺជាកម្លាំងផ្ទៃក្នុង និងជាអំណាចរបស់ប្រទេសជាតិ ដើម្បីដឹកនាំប្រទេសចូលទៅក្នុងយុគសម័យថ្មី។    

“ប្រធានបទនេះត្រូវបានបង្ហាញយ៉ាងលេចធ្លោនៅក្នុងឯកសារទាំងអស់។ យើងអាចមើលឃើញនៅក្នុងខ្លឹមសារស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព សុខភាពសហគម ឬការធ្វើវិមជ្ឈការទៅមូលដ្ឋាន ក៏ដូចជាការរៀបចំរចនាសម្ព័ន្ធឡើងវិញជាបន្តបន្ទាប់ ឬនៅពេលពិនិត្យមើលសមិទ្ធផលដ៏លេចធ្លោក្នុងការអភិវឌ្ឍធនធានមនុស្ស។ ម្យ៉ាងវិញទៀត វប្បធម៌វៀតណាម សុខភាពសហគមការអភិវឌ្ឍប្រកបដោយចីរភាព ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ... ខ្លឹមសារទាំងអស់ដែលទាក់ទងនឹងប្រជាជនត្រូវបានលើកឡើងនៅក្នុងរបាយការណ៍នយោបាយ”។

ការផ្សាភ្ជាប់យ៉ាងជិតស្និទ្ធរវាងបក្សនិងប្រជាជន ការលាយបញ្ចូលគ្នាយ៉ាងសុខដុមរមនានៃឆន្ទៈរបស់បក្ស និងសេចក្តីប្រាថ្នារបស់ប្រជាជន គឺជាកម្លាំងចលករខាងស្មារតីដ៏ធំធេង ដែលបង្កើតជាមូលដ្ឋានគ្រឹះរឹងមាំសម្រាប់យុគសម័យអភិវឌ្ឍន៍ថ្មី។ ការប្រកាន់ខ្ជាប់នូវទស្សនៈ “ប្រជាជនគឺជាប្ញសគល់”   គឺមានសារៈសំខាន់ណាស់ក្នុងការការពារអនាគតរបស់ប្រទេសជាតិ និងជួយវៀតណាមឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមនិងសហភាពអឺរ៉ុប លើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាមនិងសហភាពអឺរ៉ុប លើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាមនិងសហភាពអឺរ៉ុប (EU) បានសម្រេចចិត្តលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ព័ត៌មាននេះត្រូវបានប្រកាសដោយប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ កូស្តា (Antonio Costa ) នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី ២៩ ខែមករា នៅទីក្រុងហាណូយ បន្ទាប់ពីជំនួបពិភាក្សាការងារជាន់ខ្ពស់។

Top