• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រគល់អំណោយ និងពិនិត្យសុខភាពដោយឥតគិតថ្លៃជូនជនក្រីក្រក្នុងខេត្ត Thai Nguyen

ក្នុងកម្មវិធី មជ្ឈិមសមាគមកាកបាទក្រហមវៀតណាម បានអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅឃុំ Phu Dinh ស្រុក Dinh Hoa។
កម្មវិធីមួយដែលមានឈ្មោះថា “ដំណើរមនុស្សធម៌ - ការផ្តល់ និងទទួលសេចក្តីស្រឡាញ់” (រូបថត៖ vna)

អនុវត្តន៍ខែមនុស្សធម៌ដែលប្រព្រឹត្តទៅក្នុងខែឧសភាជារៀងរាល់ឆ្នាំ នាទី២០ ខែមេសា ឆ្នាំ២០២៤ នៅឃុំ Phu Dinh (ស្រុក Dinh Hoa ខេត្ត Thai Nguyen) មជ្ឈិមសមាគមកាកបាទក្រហមវៀតណាម បានរៀបចំកម្មវិធីមួយដែលមានឈ្មោះថា ដំណើរមនុស្សធម៌ - ការផ្តល់ និងទទួលសេចក្តីស្រឡាញ់ ដោយមានការចូលរួមពីតំណាងកាកបាទក្រហមមកពីខេត្តក្រុងចំនួន១៥ទូទាំងប្រទេស និងប្រជាពលរដ្ឋក្នុងតំបន់យ៉ាងច្រើនកុះករ។

ក្នុងកម្មវិធី មជ្ឈិមសមាគមកាកបាទក្រហមវៀតណាម បានអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅឃុំ Phu Dinh ស្រុក Dinh Hoa; ទន្ទឹមនឹងនោះ រៀបចំការពិគ្រោះ ពិនិត្យសុខភាព និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៧០០នាក់ ព្រមទាំងបានរៀបចំផ្សារមនុស្សធម៌ជួយឧបត្ថម្ភប្រជាជនចំនួន៧០០នាក់ដែលមានស្ថានភាពលំបាកក្នុងមូលដ្ឋានដោយទទួលបានអំណោយចំនួន៥០ម៉ឺនដុងក្នុងម្នាក់។ ក្នុងកម្មវិធី សមាគមគ្រប់លំដាប់ថ្នាក់ អង្គភាព អង្គការនានា បានចុះឈ្មោះបរិច្ចាគ ឆ្លើយតបនឹងខែមនុស្សធម៌ឆ្នាំ ២០២៤ ដោយលទ្ធផលដំបូងសម្រេចបានជាង ១,៣ ពាន់លានដុង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

ទំនាក់ទំនងវៀតណាម-ចិន តាមបណ្តោយព្រំដែនគោក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ត្រូវបានបន្តពង្រឹងក្នុងទិសដៅសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។ ដោយផ្អែកលើមូលដ្ឋាននៃឯកសារច្បាប់ និងយន្តការសហប្រតិបត្តិការជាក់ស្តែង ដូចជាកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ប្រទេសទាំងពីរកំពុងបង្កើនការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារព្រំដែន លើកកម្ពស់ការអភិវឌ្ឍ និងតភ្ជាប់ប្រជាជននៅតំបន់ព្រំដែន ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពយូរ អង្វែង។

Top