• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រគល់ពានរង្វាន់សារព័ត៌មាន Bua liem vang ទូទាំងប្រទេសស្តីពីការកសាងបក្ស


សម្តែងសិល្បៈក្នុងកម្មវិធី
នាយប់ថ្ងៃទី៣ ខែកុម្ភៈ  ឆ្នាំ២០១៧ នៅទីក្រុងហាណូយ គណៈកម្មាធិការចាត់តាំងមជ្ឈឹមបានប្រគល់ពានរង្វាន់​សារ​ព័ត៌មាន Bua liem vang ទូទាំងប្រទេសស្តីពីការកសាងបក្ស។ អញ្ជើញចូលរួមក្នុងពិធីមានវត្តមានអគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាមលោក Nguyen Phu Trong រួមទាំងថ្នាក់ដឹកនាំបក្សនិងរដ្ឋជាច្រើនរូបទៀតផង។ ថ្លែងមតិក្នុងពិធី ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹម លោក Pham Minh Chinh បានឲ្យដឹងថា នេះជាពានរង្វាន់មានអត្ថន័យនយោបាយយ៉ាងជ្រាល ជ្រៅ សំដៅផ្សព្វផ្សាយអំពីបក្ស រួមចំណែកជម្រុញការងារកសាងនិងពង្រឹងបក្ស។ វណ្ណៈកម្មទទួលពានរង្វាន់ដែលត្រូវបានចុះផ្សាយលើបណ្តាមធ្យោបាយ​ផ្សព្វផ្សាយព័ត៌មានសាធារណៈនោះនឹងរួមចំណែកក្នុងការផ្លាស់ប្តូររបៀបផ្សព្វផ្សាយសំដៅនាំសេចក្តីសម្រេច​​ចិត្តរបស់បក្សឈានចូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសគឺស្វែងរកដំណោះស្រាយ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤នីតិកាលទី១១ និងទី១២ស្តីពីការងារកសាងនិងពង្រឹងបក្ស។
ពានរង្វាន់សារព័ត៌មានទូទាំងប្រទេសស្តីពីការកសាង​បក្ស - Bua liem vang នេះ ត្រូវបានបំផុសពីខែឧសភា​ឆ្នាំ​២០១៦ ដែលទាក់ទាញការចូលរួមរបស់វណ្ណៈកម្ម​សារព័ត៌មានជាង១ពាន់ចំណុះសារព័ត៌មានទាំង៥ប្រភេទ។ ពាន​រង្វាន់​សំដៅអះអាងនូវតួនាទីសំខាន់នៃការងារកសាងបក្ស ព្រមទាំងលើកកំពស់គុណភាពនៃកិច្ចការ​ផ្សព្​វផ្សាយ​អំពីការកសាងបក្សលើបណ្តាមធ្យោបាយផ្សាយព័ត៌មានសាធារណៈ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top