• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បំពេញខ្លឹមសារសម្រាប់សម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៥

សម័យប្រជុំលើកទី ៥៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបិទបញ្ចប់ក្រោយរយៈពេល ២ ថ្ងៃធ្វើការ  (រូបថតៈ Doan Tan/TTXVN)
 

ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញវាយតម្លៃថា សម័យប្រជុំនេះបានចូលរួមចំណែកមតិយោបល់ជាក់ស្តែងជាច្រើនមានការស្រុះចិត្តគំនិតខ្ពស់។    លោកប្រធានរដ្ឋសភាក៏បាន លើកឡើងថា នៅសល់តែជិតមួយសប្តាហ៍ទៀតទេ នឹងបើកសម័យប្រជុំលើកដំបូងនៃរដ្ឋសភានីតិកាលទី ១៥។ មកដល់ពេលនេះ រាល់ការរៀបចំសម្រាប់ការប្រជុំត្រូវបានសម្រេចរួចរាល់និងត្រៀមជាស្រេចសម្រាប់ថ្ងៃបើកគឺថ្ងៃទី ២០ ខែកក្កដាខាងមុខនេះ។

“សម័យប្រជុំលើកទី ១ នៃរដ្ឋសភានីតិកាលទី ១៥ មានខ្លឹមសារសំខាន់ៗ និងមានអត្ថន័យជាច្រើន ជាពិសេសធានានូវជោគជ័យនៃអាណត្តិទាំងមូល។ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ទាំងអស់គឺដើម្បីគោលដៅ ធានាជោគជ័យនៃសម័យប្រជុំនេះ តាមនោះ ទីភ្នាក់ងារទាំងអស់នេះ ជាពិសេសស្ថាប័នរដ្ឋសភាចាំបាច់ត្រូវបន្តការខិតខំប្រឹងប្រែងកាន់តែសកម្ម ឆ្លៀតយកគ្រប់ពេលដើម្បីរៀបចំឯកសារដែលមានគុណភាពល្អបំផុត និងរបាយការណ៍ដោយប្រុងប្រយ័ត្ន មុននឹងដាក់ជូនរដ្ឋសភាពិចារណានិងសម្រេច ជាពិសេសបញ្ហាសំខាន់ៗដែលទាក់ទងនឹងការបោះឆ្នោតនិងការអនុម័តលើថ្នាក់ដឹកនាំសំខាន់ៗ សម្រាប់អាណត្តិ ២០២១-២០២៥ ក៏ដូចជា ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិក្នុងអាណត្តិថ្មី”។ នេះបើយោងតាមប្រសាសន៍របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានកត់សម្គាល់ថា ទីភ្នាក់ងារពាក់ព័ន្ធនានាបានត្រៀមលក្ខណៈដើម្បីរៀបចំសេណារីយ៉ូនិងផែនការឆ្លើយតបសមស្របសម្រាប់ការវិវឌ្ឍនៃជំងឺរាតត្បាតកូវីដ ១៩ ដើម្បីធានាបាននូវសុវត្ថិភាពដាច់ខាតសម្រាប់កិច្ចប្រជុំ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top