នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ សហភាពបណ្ឌិត្យសភា STEM បានរៀបចំសិក្ខសាលាមួយ ស្តីពីបដិវត្តន៍ ៤.០ (ដែលជាបដិវត្តន៍វិទ្យាសាស្ត្រអាស្រ័យលើគ្រឹះស្ថានបច្ចេកវិទ្យាព័ត៌មាន និងស្វ័យប្រវត្តិកម្មលើទូទាំងពិភពលោក) សំដៅដាក់ចេញសំណើរអភិវឌ្ឍន៍ផ្នែកអប់រំក្នុងបដិវត្តន៍បច្ចេកវិទ្យា៤.០។ តាមនោះ បដិវត្តន៍ ៤.០ ត្រូវបានអនុវត្តក្នុងគ្រប់វិស័យ នៃជីវភាពរស់នៅសេដ្ឋកិច្ចសង្គម និងមានឥទ្ធិពលទៅលើការអភិវឌ្ឍន៍ របស់ប្រទេសនីមួយៗ តំបន់នីមួយៗ និងពិភពលោកទាំងមូលក្នុងនោះមានវៀតណាម។ ដូច្នេះបានជា ស្រទាប់វ័យក្មេងនឹងបានបំពាក់ជំនាញ សំខាន់ៗអំពីបច្ចេកវិទ្យាព័ត៌មាន បំពេញបន្ថែមនូវភាសាបរទេស និងចាំបាច់មានជំនាញស្រាវជ្រាវ។ អប់រំ STEM ជាវិធីសាស្ត្របំពាក់ឲ្យអ្នកសិក្សានូវចំនេះវិជ្ជា និងជំនាញចំាបាច់ពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេសនិងគណិតវិទ្យាសម្រាប់ត្រៀមរៀបចំឲ្យបដិវត្តន៍ថ្ងៃក្រោយ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម