ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam អញ្ជើញថ្លែងក្នុងពិធី
ក្រោមប្រធានបទ “រួមដៃគ្នាដើម្បីកុមារក្រីក្រ, កុមារជនជាតិភាគតិច; ការទប់ស្កាត់និងការប្រ យុទ្ធប្រឆាំងអំពើហឹង្សា ការរំលោភបំពានផ្លូវភេទលើកុមារនិងការបង្ការប្រឆាំងការលង់ទឹកសម្រាប់កុមារ” នោះ ពិធីបំផុសខែធ្វើសកម្មភាព ដើម្បីកុមារ ឆ្នាំ ២០១៩ បានប្រារព្ធឡើង នាព្រឹកថ្ងៃទី ២៥ ខែឧសភា នៅខេត្ត Thanh Hoa (វៀតណាម)។
ក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានអញ្ជើញជួប សន្ទនាជាមួយប្អូនៗកុមារ ដោយស្តីអំពីសិទ្ធិរបស់កុមារ។ លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការទទួលខុសត្រូវរបស់គ្រួសារនិងសង្គម គឺត្រូវការអប់រំអំពីសិទ្ធិកុមារជាប្រចាំនិងជាបន្តបន្ទាប់ ផងដែរ។ លោក Vu Duc Dam បានថ្លែងថា “ក្រៅពីចលនាបំផុស និងអំពាវនាវ ដូចដែលបានធ្វើជាញឹកញាប់នោះ ប្រការសំខាន់បំផុត ដែលត្រូវបានអនុវត្តន៍ឲ្យបានត្រឹមត្រូវនោះ គឺច្បាប់របស់កុមារ ដែលក្នុងនោះត្រូវបានកំណទ់យ៉ាងគ្រប់គ្រាន់ អំពីសិទ្ធិរបស់កុមារ និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន សាលារៀន សង្គម។ ហេតុដូច្នេះ យើងត្រូវតែធ្វើឲ្យមនុស្សគ្រប់គ្នា ជាពិសេស កុមារ ឲ្យស្គាល់អំពីសិទ្ធិរបស់ខ្លួន។ នៅពេលដែលអ្នកគ្រប់គ្នា បានស្គាល់អំពីសិទ្ធិនោះ អង្គការនិងបុគ្គល ដែលបានថែងក្នុងច្បាប់ ត្រូវតែមានការទទួលខុសត្រូវ ហើយការរំលោភបំពានសិទ្ធិកុមារនិងត្រូវបានចាត់ការតឹងរឹងតាមច្បាប់”។
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពបច្ចុប្បន្នរបស់វៀតណាម គឺត្រូវការយកចិត្តទុកដាក់ជាពិសេសលើកការអប់រំកុមារផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម