ព័ត៌មាន

បំផុសខែធ្វើសកម្មភាពដើម្បីកុមារ ឆ្នាំ ២០១៩


 ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam អញ្ជើញថ្លែងក្នុងពិធី
 

ក្រោមប្រធានបទ “រួមដៃគ្នាដើម្បីកុមារក្រីក្រ, កុមារជនជាតិភាគតិច; ការទប់ស្កាត់និងការប្រ យុទ្ធ​ប្រឆាំង​អំពើ​ហឹង្សា ការ​រំលោភបំពានផ្លូវភេទលើកុមារនិងការប​ង្ការប្រឆាំងការលង់ទឹកសម្រាប់កុមា​រ” នោះ ពិធីបំផុស​ខែ​​ធ្វើសកម្ម​ភាព ដើម្បីកុមារ ឆ្នាំ ២០១៩ បានប្រារព្ធ​ឡើង ​នាព្រឹក​ថ្ងៃទី ២៥ ខែឧសភា នៅខេត្ត T​hanh Hoa (វៀត​​ណាម)។ 

ក្នុងពិធី​នេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានអញ្ជើញជួប សន្ទនាជាមួយប្អូនៗកុមារ ដោយស្តី​អំពីសិទ្ធិរបស់កុមារ។ លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការទទួលខុស​ត្រូវ​របស់​គ្រួសារ​និង​សង្គម​ គឺត្រូវការអប់រំអំពីសិទ្ធិកុមារជាប្រចាំនិងជាបន្តបន្ទាប់ ផងដែរ។ លោក Vu Duc Dam បានថ្លែងថា “ក្រៅពីចលនា​បំផុស​ និងអំពាវនាវ ដូចដែលបានធ្វើជាញឹកញាប់នោះ ប្រការសំ​ខាន់បំផុត ដែលត្រូវបាន​អនុវត្តន៍​ឲ្យបានត្រឹម​ត្រូវនោះ គឺច្បាប់របស់កុមារ ដែលក្នុងនោះ​ត្រូវបានកំណទ់យ៉ាងគ្រប់គ្រាន់ ​អំពី​សិទ្ធិ​របស់​កុមារ​ និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន សាលារៀន សង្គម។ ហេតុដូច្នេះ យើងត្រូវ​តែធ្វើ​ឲ្យម​នុស្ស​គ្រប់​គ្នា ​ជាពិសេស កុមារ ឲ្យស្គាល់អំពីសិទ្ធិរបស់​ខ្លួន។ នៅពេលដែលអ្នកគ្រប់គ្នា បានស្គាល់អំពី​សិទ្ធិនោះ អង្គ​ការនិង​បុគ្គល​ ដែលបានថែងក្នុងច្បាប់ ត្រូ​វតែមានការទទួលខុសត្រូវ ហើយ​ការ​រំលោភ​បំពាន​សិទ្ធិ​កុមារ​និង​ត្រូវ​បាន​ចាត់​ការ​តឹង​រឹង​តាម​ច្បាប់”​។
 
ឧបនាយករដ្ឋមន្ត្រី លោក V​u Duc Dam  បានសង្កត់ធ្ងន់ថា ក្នុងស្ថាន​ភាពបច្ចុប្បន្នរបស់​វៀត​ណាម គឺត្រូវ​ការយក​ចិត្តទុក​ដាក់​ជាពិសេសលើកការអប់រំកុមា​រផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top