ក្នុងជំនួបនេះ លោកប្រធានាធិបតី
ពូទីន បានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
ដោយបញ្ជាក់ថា ការដែលលោក តូ ឡឹម
បន្តត្រូវបានបោះឆ្នោតជ្រើសតាំងធ្វើជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិថ្មី
បានបង្ហាញពីការជឿទុកចិត្តខ្ពស់របស់បក្ស និងប្រជាជន។ លោកប្រធានាធិបតី ពូទីន
បានសម្តែងពីជំនឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ដឹកនាំដោយលោកអគ្គលេខាបក្ស តូ ឡឹម
វៀតណាមនឹងសម្រេចបានជៅកជ័យនូវអាទិភាពជាយុទ្ធសាស្ត្រ
នាំប្រទេសឈានចូលយុគសម័យនៃការអភិវឌ្ឍយ៉ាងរឹងមាំ
និងសម្រេចបានជោគជ័យនូវគោលដៅដែលបានដាក់ចេញ។
នារសៀលថ្ងៃដដែល (ថ្ងៃទី២៤ ខែកុម្ភៈ) រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហោយជុង និងរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក ស៊ែរហ្គេ ឡាវរ៉ូវ បានជួបពិភាក្សាគ្នា។ ភាគីទាំងពីរបានពិនិត្យ និងវាយតម្លៃចំពោះស្ថានភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ឯកភាពលើវិធានការជាច្រើនដើម្បីបង្កើនតួនាទីនាំមុខរបស់ក្រសួងទាំងពីរក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ; និងផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់ដែលជាមានការយកចិត្តទុកដាក់ដូចគ្នា៕






