
បេក្ខជនវៀតណាមទាំង ៤ នាក់បានឈ្នះរង្វាន់នៅព្រឹត្តិការណ៍អូឡាំពិកជីវវិទ្យាអន្ដរជាតិឆ្នាំ ២០១៩
  នាថ្ងៃទី២១ ខែកក្កដា បើយោងតាមព័ត៌មានពីក្រសួងអប់រំ និងបណ្តុះ   បណ្តាលវៀតណាមបានឱ្យដឹងថា បេក្ខជនទាំង ៥ នាក់ដែលចូលរួមក្នុងព្រឹត្តិការណ៍     អូឡាំពិកជីវវិទ្យាអន្តរជាតិលើកទី ៣០ ឆ្នាំ ២០១៩ (IBO 2019) នៅប្រទេសហុងគ្រី សុទ្ធតែបានឈ្នះរង្វាន់ ដោយមានមេដាយប្រាក់ចំនួន ១គ្រឿង និងមេដាយ  សំរិទ្ធចំនួន ៣ គ្រឿង។
 
 ព្រឹត្តិការណ៍អូឡាំពិកជីវវិទ្យាអន្ដរជាតិឆ្នាំ ២០១៩ ត្រូវបានប្រារព្ធឡើងនៅទីក្រុង Szeged នៃប្រទេសហុងគ្រីចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២១ ខែកក្កដាដោយមានការចូលរួមពីបណ្តាប្រទេសនិងតំបន់ដែនដីចំនួន៧៤ ។ គួរបញ្ជាក់ថានាឆ្នាំ ២០១៨ បេក្ខជនវៀតណាមដែលចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកជីវវិទ្យាអន្ដរជាតិទាំង៤នាក់នេះក៏ទទួលបានស្នាដៃដ៏ឆ្នើមផងដែរដោយមានមេដាយមាសចំនួន ៣គ្រឿង និងមេដាយប្រាក់ចំនួន ១ គ្រឿងផងដែរ៕
  
 តាម VOV5 - វិទ្យុសំឡេងវៀតណាម
  

















