• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសប្តាហ៍វប្បធម៌និងទេសចរណ៍ Dong Thap ឆ្នាំ ២០២១

នាយប់ថ្ងៃទី ២២ មករា នៅទីក្រុង Sa Dec ខេត្ត Dong Thap បានប្រព្រឹត្តទៅពិធីបើកសប្តាហ៍វប្បធម៌និងទេសចរណ៍ Dong Thap ២០២១  ក្រោមប្រធានបទ “Sa Dec - ទីក្រុងនិងផ្កា”។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២១។

ទិដ្ឋភាពនៃពិធីបើកសប្តាហ៍វប្បធម៌ ទេសចរណ៍ Dong Thap ឆ្នាំ ២០២១ (រូបថត៖ VOV)


សូមគូសបញ្ជក់ថា សប្តាហ៍វប្បធម៍និងទេសចរណ៍ Dong Thap គឺជាសកម្មភាព ដែលបានខេត្ត Dong Thap រៀបចំឡើងប្រចាំឆ្នាំ ដើម្បីលើកកម្ពស់វប្បធម៍ ប្រវត្តិសាស្រ្តធនធានធម្មជាតិនិងភូមិសិប្បកម្មប្រពៃណីរបស់តំបន់ ដោយផ្សារភ្ជាប់ជាមួយការអភិវឌ្ឍន៍ទេសចរណ៍។ លោក Doan Tan Buu អភិបាលរងខេត្ត Dong Thap បានបញ្ជាក់ថា សប្តាហ៍វប្បធម៌ទេសចរណ៍ក៏ជាឱកាសដើម្បីផ្តល់កិត្តិយសនិងលើកតម្កើងដល់សិប្បករនៃភូមិផ្កាផង៖ “សប្តាហ៍វប្បធម៍និងទេសចរណ៍ Dong Thap ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងផ្កាដែលជាទីក្រុងសិក្សារៀនសូត្រមួយ ដែលមានសកម្មភាពគួរឱ្យចាប់អារម្មណ៍និងមានពិព័រណ៍ណែនាំលក្ខណៈប្រចាំតំបន់របស់ខេត្តនិងក្រុងចំនួន ១២ ដែលនាំមកជូនភ្ញៀវទេសចរនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ អំពីវប្បធម៌ សិល្បៈ ម្ហូបអាហារ ក៏ដូចជា សក្តានុពលទេសចរណ៍របស់ Dong Thap និយាយដោយឡែកនិង វាលសណ្តរទន្លេ Cuu Long និយាយរួម។  ពីព្រឹត្តិការណ៍នេះ យើងក៏ចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយធុរកិច្ចទេសចរណ៍និងភ្នាក់ងារទេសចរណ៍ ដើម្បីលើកកម្ពស់ទេសចរណ៍តាមអ៊ិនធឺរណែតនិងដើម្បីទាក់ ទាញភ្ញៀវទេសចរក្នុងប្រទេសផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ក្រុមហ៊ុន SYRE របស់ស៊ុយអែតចង់នាំវៀតណាមក្លាយជាមជ្ឈមណ្ឌលនៃប្រព័ន្ធអេកូឡូស៊ីវាយនភ័ណ្ឌពិភពលោក

ក្រុមហ៊ុន SYRE របស់ស៊ុយអែតចង់នាំវៀតណាមក្លាយជាមជ្ឈមណ្ឌលនៃប្រព័ន្ធអេកូឡូស៊ីវាយនភ័ណ្ឌពិភពលោក

នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោកស្រី Susanna Campbell ប្រធានក្រុមហ៊ុន SYRE Group របស់ស៊ុយអែត នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានស្នើឲ្យ SYRE វិនិយោគអភិវឌ្ឍន៍ឧស្សាហកម្មវាយនភណ្ឌកាត់ដេរក្នុងទិសដៅបៃតង និងចីរភាពនៅវៀតណាម។

Top