• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកយុទ្ធនាការផ្សព្វផ្សាយ "ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ"

នាព្រឹកថ្ងៃទី ៨ សីហា នៅទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធយុវជនវៀតណាមបានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ TikTok វៀតណាមដំណាក់កាល ២០២៥ - ២០២៩ ហើយទន្ទឹមនឹងនោះ ក៏បានបើកយុទ្ធនាការផ្សព្វផ្សាយ “ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ” នៅទូទាំងប្រទេស។ យុទ្ធនាការនេះនឹងដំណើរការចាប់ពីថ្ងៃទី ៤ ខែសីហា ដល់ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥។
លោក Nguyen Tuong Lam លេខាមជ្ឈិមសម្ព័ន្ធយុវជន ប្រធានសហភាពសហព័ន្ធយុវជនវៀតណាម និងលោក Nguyen Lam Thanh តំណាង TikTok វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដំណាក់កាល ២០២៥ - ២០២៩។ រូបថត៖ Minh Duc/VNA
សម្ព័ន្ធយុវជនវៀតណាមបច្ចុប្បន្នមានសមាជិកប្រហែល ១០ លាននាក់ ដែលភាគច្រើនប្រើប្រាស់បណ្តាញសង្គម។ កិច្ចសហប្រតិបត្តិការជាមួយ TikTok ដែលជាវេទិកាដែលមានឥទ្ធិពលខ្លាំង និងមានលទ្ធភាពកំណត់និន្នាការ នឹងបើក "ក្លោងទ្វារ"  ផ្សព្វផ្សាយរូបភាពយុវជនវៀតណាមក្លាហាន និងច្នៃប្រឌិត ផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងប្រទេស និងក្រៅប្រទេស៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

Danang Storytellers - កសាងសហគមន៍នៃ អ្នកនិទានរឿង ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅលើវេទិកាឌីជីថល

"Danang Storytellers" - កសាងសហគមន៍នៃ "អ្នកនិទានរឿង" ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅលើវេទិកាឌីជីថល

ដើម្បីទាក់ទាញ និងតភ្ជាប់ KOL និង KOC (អ្នកមានឥទ្ធិពលលើបណ្ដាញទំនាក់ទំនងសង្គមនិងអ្នកបង្កើតមាតិការ) ក្នុងស្រុកនិងអន្តរជាតិ ដើម្បីចូលរួមផ្សព្វផ្សាយរូបភាពនៃគោលដៅទេសចរណ៍នៅលើវេទិកាឌីជីថលនោះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍នៃទីក្រុងដាណាំងបានដាក់ឱ្យដំណើរការកម្មវិធី "Danang Storytellers"។

Top