ចំណុចលេចធ្លោនៃមហោស្រពសារព័ត៌មានគឺតំបន់តាំងពិព័រណ៍ដែលត្រូវបានរចនាឡើងជាដំណើរមួយដែលតភ្ជាប់ប្រពៃណី និងអនាគត។ តាមរយៈប្រព័ន្ធរូបភាព ឯកសារ វត្ថុបុរាណ និងការអនុវត្តបច្ចេកវិទ្យាបញ្ចាំងទំនើប សាធារណជនមានឱកាសក្រឡេកមើលឡើងវិញនូវដំណើរការអភិវឌ្ឍនៃសារព័ត៌មានបដិវត្តន៍វៀតណាម ហើយទន្ទឹមនឹងនោះ បានយល់កាន់តែច្បាស់អំពីតម្រូវការដែលបានដាក់ចេញចំពោះសារព័ត៌មានក្នុងបរិបទថ្មី។
ថ្លែងនៅក្នុងពិធីបើក លោក Trinh Van Quyet សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធាននាយកដ្ឋានឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម បានសង្កត់ធ្ងន់ថា៖
«ដើម្បីឱ្យសារព័ត៌មានបដិវត្តន៍ក្លាយជាកម្លាំងឈានមុខនិងជាកម្លាំងចលករជំរុញការអភិវឌ្ឍសង្គមយ៉ាងពិតប្រាកដ ខ្ញុំសូមស្នើឱ្យជួរអ្នកសារព័ត៌មាននៅទូទាំងប្រទេសក្ដាប់ជាប់ស្ថានភាពជាក់ស្ដែងនិងផ្ដោតលើការអនុវត្តឱ្យបានល្អនូវភារកិច្ចសំខាន់ៗ ដូចជា៖ ទីមួយគឺ រក្សាឱ្យបានរឹងមាំនូវលក្ខណៈបក្ស លក្ខណៈប្រជាជន និងស្មោះត្រង់យ៉ាងដាច់ខាតចំពោះមាតុភូមិនិងបុព្វហេតូបដិវត្តន៍។ ទីពីរគឺ ធ្វើការផ្លាស់ប្តូរថ្មី ច្នៃប្រឌិត ទម្លុះទម្លាយ និងធ្វើជាម្ចាស់លើបច្ចេកវិទ្យាដោយឥត់ឈប់ឈរ។ ទីបីគឺ បំពេញឱ្យបានល្អនូវតួនាទីជាកម្លាំងចលករនៃការអភិវឌ្ឍ និងជាអាវុធដ៏មុតស្រួចនៃការងារមនោគមន៍វិទ្យា-ចលនាមហាជន។ ទីបួនគឺ ប្រកាន់ខ្ជាប់នូវគោលការណ៍ «ខ្លឹមសារជាស្នូល បច្ចេកវិទ្យាជាឧបករណ៍» រក្សាឱ្យបានរឹងមាំនូវសីលធម៌វិជ្ជាជីវៈ និងលក្ខណៈមនុស្សាស្ត្រ ។ ទីប្រាំគឺ ផ្លាស់ប្តូរថ្មីទម្រង់អភិបាលកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ចសារព័ត៌មានប្រកបដោយចីរភាព ដើរទន្ទឹមនឹងការកសាងជួរអ្នកសារព័ត៌មានឆ្នើម មានឆន្ទៈមោះមុត និងវិជ្ជាជីវៈ»។
ក្រៅពីការតាំងពិព័រណ៍ មហោស្រពសារព័ត៌មានជាតិឆ្នាំ ២០២៦ ក៏ប្រព្រឹត្តទៅវេទិកាសារព័ត៌មានជាតិ ដែលមានវគ្គពិភាក្សាស៊ីជម្រៅចំនួន ១១ ដែលអ្នកជំនាញ និងអ្នកសារព័ត៌មានអាចពិភាក្សាអំពីបញ្ហាបន្ទាន់ក្នុងវិស័យសារព័ត៌មានសម័យទំនើប និងស្នើដំណោះស្រាយសម្រាប់ការអភិវឌ្ឍសារព័ត៌មានវៀតណាមនាពេលអនាគត៕




