ពិធីបើកបានប្រព្រឹត្តទៅយ៉ាងឱឡារិក ដោយមានការសម្ដែងសិល្បៈ វប្បធម៌
និងការសម្ដែងម៉ូតូដ៏វិសេសវិសាល។ ថ្លែងនៅក្នុងពិធីបើក
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក ង្វៀន ម៉ាញ គឿង បានឲ្យដឹងថា
មហោស្រពកីឡាទីក្រុងហូជីមិញ គឺជាព្រឹត្តិការណ៍កីឡាមានទ្រង់ទ្រាយធំ
ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការលើកកម្ពស់ចលនា ហ្វឹកហាត់កាយសម្បទា
តាមគំរូរបស់លោកប្រធានហូជីមិញ ហើយក្នុងពេលជាមួយគ្នានេះ
ក៏រួមចំណែកដល់ការអភិវឌ្ឍកីឡាមានស្នាដៃឆ្នើមក្នុងទីក្រុងហូជីមិញផងដែរ៖ «ពីមហោស្រពនេះ យើងនឹងបន្តលើកកម្ពស់ចលនាហ្វឹកហាត់កាយសម្បទាបន្ថែមទៀត
លើកកម្ពស់សុខភាព និងកសាងពលរដ្ឋទីក្រុងហូជីមិញឲ្យអភិវឌ្ឍយ៉ាងទូលំទូលាយ ស្វាហាប់
ឬទ្ធានុភាព និងមានមហិច្ឆតា។ តាមនោះ នឹងបំពេញតម្រូវការនៃការកសាង
និងអភិវឌ្ឍទីក្រុងហូជីមិញនៅក្នុងយុគសម័យថ្មី»។
មហោស្រពកីឡាទីក្រុងហូជីមិញលើកទី ១
នឹងប្រព្រឹត្តទៅចាប់ពីពេលនេះរហូតដល់ខែមិថុនា ឆ្នាំ ២០២៦។ ក្នុងមហោស្រពកីឡានេះ
ទីក្រុងហូជីមិញនឹងជ្រើសរើសអត្តពលិកល្អបំផុតដើម្បីចូលរួមក្នុងមហោស្រពកីឡាទូទាំងប្រទេសលើកទី
១០ ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញនៅចុងឆ្នាំនេះ៕







