• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកពិធីបុណ្យនិទាឃរដូវ Yen Tu ឆ្នាំ ២០២៤

នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ (ពោលគឺថ្ងៃទី ១០ ខែមិកសិរ ឆ្នាំរោង ឆស័ក) ពិធីបុណ្យ និទាឃរដូវ Yen Tu បានបើកជាផ្លូវការនៅទីក្រុង Uong Bi ខេត្ត Quang Ninh។ នេះជា ពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំបំផុតនៅវៀតណាម។
ពិធីបួងសួងសុំសេចក្ដីសុខចម្រុងចម្រើនជូនប្រទេសជាតិនិងប្រជាជន។ (រូបថត៖ VNA)

ឆ្នាំនេះ ពិធីបើករួមមានពិធីការនានាដូចជា៖ ពិធីវាយស្គរ ដង្ហែរជួង និងពិធីខាង វិញ្ញាណផ្សេងៗទៀត។ ក្រៅពីផ្នែកពិធីការដែលបានប្រារព្ធឡើងយ៉ាងឱឡារិក ពិធី បុណ្យនិទាឃរដូវ Yen Tu ឆ្នាំនេះ មានសកម្មភាពវប្បធម៌ដ៏វិសេសវិសាលដូចជា៖ រាត្រី បុណ្យប្រទីព ពិធីបួងសួងសុំសេចក្ដីសុខចម្រុងចម្រើនជូនប្រទេសជាតិនិងប្រជាជន; ល្បែងកំសាន្តប្រជាប្រិយ ការសម្តែងសិល្បៈប្រពៃណី; ការសម្តែងសិល្បៈ របាំម៉ុង សាយ និងក្បាច់គុនបុរាណ; ការតាំងពិព័រណ៍គំនូរ និងរូបថតឃោសនា ផ្សព្វផ្សាយអំពី តម្លៃ និងសម្រស់ដ៏អស្ចារ្យនិងស័ក្តិសិទ្ធិរបស់ Yen Tu និងមុខម្ហូបរបស់ជនជាតិ Dao Thanh Y នៅជើងភ្នំ Yen Tu ជាដើម។ ពិធីបុណ្យបានទាក់ទាញប្រជាជនយ៉ាងច្រើន សន្ធឹកសន្ធាប់ពីគ្រប់ទិសទីទូទាំងប្រទេសមកកាន់កំពូលភ្នំ Yen Tu ដ៏ពិសិដ្ឋ ដើម្បីឧទ្ទិសដល់គុណូបការៈដ៏ធំធេងរបស់ ព្រះចៅអធិរាជ Tran Nhan Tong ដែលជា គ្រូដើមនៃពុទ្ធសាសនានិកាយ Truc Lam

គួរជម្រាបបន្ថែមទៀតថា ភ្នំ Yen Tu គឺជាទឹកដីដ៏ពិសិដ្ឋ របស់ប្រទេសវៀតណាម ជាកន្លែងផ្សារភ្ជាប់ជាមួយនឹងកេរ្តិ៍ឈ្មោះនិងជីវប្រវត្តិរបស់ស្តេច Tran Nhan Tong - ស្តេចដែលបានដឹកនាំកងទ័ព និងប្រជាជន Dai Viet វាយបំបែកសត្រូវឈ្លានពាន Yuan - Mongol ពីរដង។ បន្ទាប់ពីការតស៊ូដ៏ល្បីល្បាញចំនួនពីរនោះ ពេលដែល ប្រទេសជាតិមានសន្តិភាព ព្រះអង្គបានប្រគល់រាជបល្ល័ង្កជូនព្រះរាជបុត្រ ដើម្បីផ្តោត លើការសិក្សាព្រះពុទ្ធសាសនា។ នៅឆ្នាំ ១៩២៩ ស្តេច Tran Nhan Tong បានយាងទៅ បួសនៅភ្នំ Yen Tu យកព្រះនាមថា Dieu Ngu Giac Hoang ហើយបានក្លាយជា គ្រូដើមនៃនិកាយ Truc Lam។ ដូច្នេះបានជា មនុស្សជំនាន់ក្រោយៗតែងតែជឿថា Yen Tu គឺជាទីកំណើតនៃនិកាយ Truc Lam ហើយស្តេច Tran Nhan Tong គឺជាព្រះ ពុទ្ធរបស់ប្រទេសវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ខេត្ត Khanh Hoa អាចបំពេញតម្រូវការទាំងអស់របស់ភ្ញៀវទេសចររុស្ស៊ី។ នោះគឺជាការបញ្ជាក់របស់លោក Hoang Van Vinh ប្រធានសមាគមទេសចរណ៍ខេត្ត Khanh Hoa ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ខេត្ត Khanh Hoa នៅសហព័ន្ធរុស្ស៊ី ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះក្នុងទីក្រុងម៉ូស្គូ ។

Top