• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកបន្ថែមបណ្តាញដើម្បីនាំចូលផ្លែគូលេនវៀតណាមទៅកាន់ទីផ្សារជប៉ុន

នៅថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០២១  ផ្លែគូលេន Thanh Ha (Hai Duong) ជិត ១ តោនត្រូវបានដៃគូនាំចូលនិងលក់ដុំថ្មីនៅជប៉ុនបញ្ចូនទៅកាន់ហាងលក់រាយចំនួន ១៥០ កន្លែងនៅទូទាំងប្រទេសជប៉ុន។

នៅមុននោះ ផ្លែគូលេន Thanh Ha មួយជើងត្រូវបានដៃគូសក្កានុពលធំមួយនៅជប៉ុន ដែលជាលើកដំបូងបាននាំចូលសាកល្បងសម្រាប់ ចែកចាយនៅលើទីផ្សារនេះ។ ការបញ្ជាទិញទាំងនេះត្រូវបានតភ្ជាប់ដោយជោគជ័យពីសន្និសីទពាណិជ្ជកម្មតាមអ៊ីនធឺណេតកសិកម្ម និងម្ហូបអាហារវៀត ណាម - ជប៉ុនដែលបានធ្វើឡើងនៅថ្ងៃទី ២ ខែមិថុនា ដោយមានការសម្របសម្រួលនិងការគាំទ្រពីការិយាល័យពាណិជ្ជកម្មវៀតណាមនៅជប៉ុននិងនាយកដ្ឋានជំរុញពាណិជ្ជកម្ម។ ផ្លែគូលេនដែលត្រូវបានបញ្ជូនទៅបណ្តាញនាំចូលថ្មីរបស់ជប៉ុនទាំងនេះ សុទ្ធសឹងតែត្រូវបានបិទតែមបញ្ជាក់ពីប្រភពដើមទំនិញ itrace  ២៤៧ របស់នាយកដ្ឋានជំរុញពាណិជ្ជកម្ម ដើម្បីជួយអតិថិជនជប៉ុនយល់កាន់តែច្បាស់ ពីដំណាក់កាលដាំដុះ ការប្រមូលផលរហូតដល់ការផ្គត់ផ្គង់។

នាពេលខាងមុខ ការិយាល័យពាណិជ្ជកម្មវៀតណាមនៅជប៉ុននឹងសម្របសម្រួលជាមួយទីភ្នាក់ងារលើកកម្ពស់ពាណិជ្ជកម្មនិងទីភ្នាក់ងារពាក់ព័ន្ធនិងធុរកិច្ចនានានៅក្នុងប្រទេសក៏ដូចជាប្រព័ន្ធផ្សារទំនើបនិងប្រព័ន្ធចែកចាយរបស់ជប៉ុន ដើម្បីជួយឲ្យផ្លែគូលេនរបស់​វៀតណាម​​ត្រូវបានប្រជាជនជប៉ុនស្គាល់កាន់តែច្រើនឡើង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top