• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកតាំងពិព័រណ៍ឯកសារបណ្ណសារ “សន្និសិទទីក្រុងប៉ារីស - ការចរចាជាប្រវត្តិសាស្ត្រ"

ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការបញ្ចប់សង្រ្គាម និងការស្ដារឡើងវិញសន្តិភាពនៅវៀតណាម (២៧ ខែមករា ១៩៧៣ - ២៧ ខែមករា ២០២៣) មជ្ឈមណ្ឌលបណ្ណសារជាតិ III នាយកដ្ឋានតម្កល់ឯកសារនិងបណ្ណសាររដ្ឋបានរៀបចំការតាំងពិព័រណ៍ឯកសារបណ្ណសារ "សន្និសីទទីក្រុងប៉ារីស - ការចរចាប្រវត្តិសាស្ត្រ"។
  ពិធីកាត់ខ្សែបូ ដើម្បីបើកការតាំងពិពណ៌។ (រូបថត៖ Ngoc Anh/VOV5)  

ការតាំងពិព័រណ៍នេះបានបង្ហាញឯកសារ រូបភាព និងវត្ថុតាងជាង ២០០ ដែលត្រូវបានរក្សាទុកនៅមជ្ឈមណ្ឌលបណ្ណសារជាតិ II, III; បណ្ណសារនៃក្រសួងការបរទេស សារមន្ទីរប្រវត្តិសាស្ត្រជាតិវៀតណាម បណ្ណសារជាតិនៃសហរដ្ឋអាមេរិក បណ្ណសារនៃប្រទេសរុស្ស៊ី  និងសាក្សីមួយចំនួននៃសន្និសីទទីក្រុងប៉ារីស។ ឯកសារ និងវត្ថុតាងនៅឯការតាំងពិព័រណ៌បានបង្ហាញត្រួសៗនូវស្ថានភាពទាំងជាតិនិងអន្តរជាតិ ដែលឈានទៅដល់សន្និសីទទីក្រុងប៉ារីស; ការចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

សូមគូសបញ្ជាក់ថា នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ១៩៧៣ កិច្ចព្រមព្រៀងទីក្រុងប៉ារីស -  ស្តីពីការបញ្ចប់សង្គ្រាម និងការស្ដារឡើងវិញនូវសន្តិភាពនៅវៀតណាម ត្រូវបានចុះហត្ថលេខាជាផ្លូវការ។ ជ័យជំនះនេះគឺជាលទ្ធផលផ្ទាល់នៃការសម្របសម្រួលរវាងរណសិរ្សតស៊ូទាំង៣ រួមមាន ៖ យោធា នយោបាយ និងការទូត ដែលការទូតមានតួនាទីសំខាន់និងសកម្ម។ កិច្ចព្រមព្រៀងនេះគឺជាលទ្ធផលនៃកិច្ចចរចាជិត ៥ ឆ្នាំ ដោយមានកិច្ចប្រជុំបើកចំហរចំនួន ២០១លើក  ជំនួបដោយឡែកចំនួន ៤៥ លើក រវាងវៀតណាម និងសហរដ្ឋអាមេរិក សន្និសីទសារព័ត៌មានចំនួន ៥០០ លើក និងបទសម្ភាសន៍ជិត ១ ពាន់លើក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top