• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកដំណើរការជាផ្លូវការច្រកទ្វារអេឡិចត្រូនិកផ្តល់ទិន្នន័យជាតិដើម្បីលើកកម្ពស់ការគ្រប់គ្រងទិន្នន័យនៅក្នុងស្ថាប័នរដ្ឋ


ច្រកទ្វារអេឡិចត្រូនិកផ្តល់ទិន្នន័យជាតិបានបើកដំណើរការជាផ្លូវការ
 

នាថ្ងៃទី៣១ ខែសីហា ឆ្នាំ​២០២០ ក្រសួងព័ត៌ មាននិងទូរគមនាគមន៍ បានរៀប ចំពិធីបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារអេឡិចត្រូនិកផ្តល់ទិន្នន័យជាតិ។ នេះគឺជាទីតាំងគោលចូលដំណើរការទទួលបានព័ត៌ មាននិងទិន្នន័យ នៅលើបណ្តាញ អ៊ិនធឺណែត សម្រាប់បម្រើដល់ការប្រកាសទិន្នន័យជាសាធារណៈ និងផ្តល់ព័ត៌មាន ស្តីពីការចែករំលែកទិន្នន័យរបស់ស្ថាប័នរដ្ឋ។ លើសពីនេះទៅទៀត ផ្តល់នូវឯកសារសេវាកម្ម ឧបករណ៍ ការស្វែងយល់ទិន្នន័យដែលស្ថាប័នរដ្ឋបានផ្សព្វផ្សាយ។
 
ច្រកទ្វារអេឡិចត្រូនិកផ្តល់ទិន្នន័យជាតិ ត្រូវបានបង្កើតឡើងក្នុងគោលបំណងគ្រប់គ្រងទិន្នន័យនៅក្នុងស្ថាប័នរដ្ឋ ព្រមទាំងគ្រប់គ្រងនិងជួយឧបត្ថម្ភដល់ការអនុវត្តសំណើរសម្រាប់ការចាប់ផ្តើមរាល់ការតភ្ជាប់និងចែករំលែកទិន្នន័យរវាងបណ្តាស្ថាប័នរដ្ឋ ក៏ដូចជា ដោះស្រាយបញ្ហាក្នុងការចែករំលែកទិន្នន័យរវាងបណ្តាស្ថាប័នរដ្ឋ។
 
សូមគូសបញ្ជាក់ថា ច្រកទ្វារអេឡិចត្រូនិកផ្តល់ទិន្នន័យជាតិក៏ជាបណ្តាញព័ត៌មានដើម្បីទទួលយករាល់មតិយោបល់ពីស្ថាប័ន អង្គការ អាជីវកម្មនិងបុគ្គលរហូតដល់ស្ថាប័នរដ្ឋ ដើម្បីឱ្យស្ថាប័ននានារបស់រដ្ឋមានទិន្នន័យកាន់តែច្រើននិងដំណើរការប្រកបដោយប្រសិទ្ធភាព ដើម្បីបម្រើប្រជាជននិងអាជីវកម្មកាន់តែល្អប្រសើរជាង៕

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​


វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top