• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកជំនួបប្រាស្រ័យមិត្តភាពយុវជនវៀតណាម-ចិនលើកទី១៨

 នាយប់​ថ្ងៃទី១៤ ខែសីហា ឆ្នាំ​២០១៨ ជំនួបប្រាស្រ័យមិត្តភាពរវាងយុវជន​វៀតណាម និងចិនលើកទី១៨ ឆ្នាំ២០១៨ បាន​បើកនៅទីក្រុងហាណូយ។ 
 
កម្ម​វិធី​នេះគឺជា ឱកាសដើម្បីអង្គការសម្ព័ន្ធយុវជននៃប្រទេសទាំងពីរ ជួបប្រាស្រ័យ ជូនដំណឹង អំពីស​ភាព​ការណ៍​យុវ​ជន​ ចែករំលែកបទពិសោធន៍ស្ដីពីកិច្ចការសម្ព័ន្ធយុវជន ចលនាយុវជនកុមារជំទង់នៃប្រទេសនីមួយៗ និង​បង្កើន​កិច្ច​សហប្រតិបតិ្តការ នាពេលខាងមុខ។ តាមរយៈព្រឹត្តិការណ៍នេះ យុវជនចិននឹងយល់ដឹងបន្ថែមអំពី ទឹកដី ​វប្បធម៌ និងមនុស្សវៀតណាម ដែលជាប្រជាជាតិស្នេហាសន្តិភាព ជាមិត្ត ភក្តិល្អ អ្នកជិតខាងល្អ ដៃគូល្អ និង​សមា​ជិកមានការទទួលខុសត្រូវក្នុងសហគមន៍ អន្តរជាតិ ដើម្បីសន្តិភាព ស្ថិរភាពនិងវ​ឌ្ឍនភាព​នៃ​ប្រទេស​នីមួយ​ៗ តំប​ន់និង ពិភព​លោក។
 
ជំនួបប្រាស្រ័យ​មិត្តភាពយុវជនវៀតណាម-ចិនលើកទី១៨ នឹងប្រព្រឹត្តទៅ នៅខេត្តក្រុងចំនួន៤រួមមាន ហាណូយ និញប៉ិញ ​ដាណាំងនិងទីក្រុងហូជីមិញ។ កម្មវិធីនេះមានសកម្មភាពដ៏សម្បូរបែបដូចជា៖ ទៅជួបសម្ដែង​ការគួរ​សម​ថ្នាក់​ ដឹកនាំបក្ស រដ្ឋវៀតណាម ទៅទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ និង កន្លែង​នានា​ដែល​បង្ហាញ​នូវសមិទ្ធ​ផលសេដ្ឋកិច្ចដ៏លេចធ្លោនៃវៀតណាម ព្រម ទាំ​ងស្វែងយល់​អំពីរូប​សណ្ឋាន​យុវជន​ឆ្នើមៗ​នៃសម្ព័ន្ធ​យុវជន​កុម្មុ​យ​និស្តហូជីមិញផងដែ​រ៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ចំណូលថវិការបស់ខេត្តក្វាងនិញនៅឆ្នាំ២០២៥ គ្រោងនឹងលើសពី ៤៣%

ចំណូលថវិការបស់ខេត្តក្វាងនិញនៅឆ្នាំ២០២៥ គ្រោងនឹងលើសពី ៤៣%

នៅឆ្នាំ២០២៥ ខេត្តក្វាងនិញបានដាក់ចេញគោលដៅកំណើនពីរខ្ទង់ ដោយមាន ចំណូលថវិកាជាង ៥៧,៣ ទ្រីលានដុង។ ទោះជាយ៉ាងណាក៏ដោយ លើសពីផែនការ ឆ្ងាយណាស់ ខេត្តក្វាងនិញគ្រោងនឹងសម្រេចបានកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំចំនួន ១៤% និងចំណូលថវិកាត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៨២,២ ទ្រីលានដុង ពោល គឺកើនឡើង ៤៣% បើប្រៀបធៀបទៅនឹងគោលដៅ។

Top