• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកការិយាល័យកុងស៊ុលកិត្តិយសរបស់វៀតណាមនៅទីក្រុង Odessa (អ៊ុយក្រែន)

 នាថ្ងៃទី ២៥ មិថុនា ពិធីបើកការិយាល័យកុងស៊ុលកិត្តិយសវៀតណាមបានប្រព្រឹត្តទៅនៅទីក្រុង Odessa នៃប្រទេសអ៊ុយក្រែន។

ថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែននិងម៉ុលដាវីលោក Nguyen Hong Thach បានមានប្រសាសន៍ថា ការបើកការិយាល័យកុងស៊ុលកិត្តិយសរបស់វៀតណាមនៅទីក្រុង Odessa បានបង្ហាញថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយអ៊ុយក្រែននិងមានបំណងចង់អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតរាល់បណ្តាញសហប្រតិបត្តិការទាំងអស់រវាងប្រទេសទាំងពីរ។ អបអរសាទរលោក Nguyen Van Khanh ក្នុងនាមជាកុងស៊ុលកិត្តិយសដំបូងបង្អស់របស់វៀតណាមនៅអ៊ុយក្រែន ឯកអគ្គរដ្ឋទូត Nguyen Hong Thach បានសម្តែងក្តីសង្ឃឹមថាលោក Nguyen Van Khanh និងការិយាល័យកុងស៊ុលកិត្តិយសនឹងចូលរួមវិភាគទានជាវិជ្ជមានក្នុងការពង្រឹងទំនាក់ទំនងវៀតណាម - អ៊ុយក្រែន ជួយដល់សហគមន៍ជន វៀតណាមនៅ Odessa  កាន់តែអភិវឌ្ឍន៍ខ្លាំងក្លា ចូលរួមវិភាគទានបន្ថែមទៀតសម្រាប់ផលប្រយោជន៍នៃប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top