• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តកិច្ចខិតខំប្រឹងប្រែងដើម្បីពូនជ្រុំនិងពង្រឹងទំនាក់ទំនងរវាងវៀតណាមនិងឡាវ

នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ឡាវ លោក Saleumxay Kommasith ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវ  (រូបថត៖ VGP/Nhat Bac)

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា ក្នុងបរិបទនៃស្ថានការណ៍ ពិភពលោក និងតំបន់មានបម្រែបម្រួលយ៉ាងស្មុគស្មាញ ភាគីទាំងពីរត្រូវបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីពូនជ្រុំ និងបន្តពង្រឹងទំនាក់ទំនងមិត្តភាពដ៏មហិមា  សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ។ ភាគីទាំងពីរបានឯកភាពអនុវត្តឱ្យបានល្អនូវការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងយន្តការសហប្រតិបត្តិការទ្វេភាគីសំខាន់ៗ ដែលនៅសេសសល់ក្នុងអំឡុងឆ្នាំនៃសាមគ្គីភាព និងមិត្តភាព រួមទាំងកិច្ចប្រជុំលើកទី ៤៥ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ និងពិធីបិទ ឆ្នាំមិត្តភាពនិងសាមគ្គីភាពរវាងវៀតណាម-ឡាវ ឡាវ-វៀតណាម ឆ្នាំ២០២២

ទន្ទឹមនឹងនោះ បន្តជំរុញសសរស្តម្ភកិច្ចសហប្រតិបត្តិការដូចជា៖ នយោបាយ ការពារជាតិ-សន្តិសុខ; កិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ; ជំរុញការអនុវត្តគម្រោងសំខាន់ៗដូចជា៖ កំពង់ផែ Vung Ang , , ៣ (នៅខេត្ត Ha Tinh ប្រទេសវៀតណាម) និងព្រលានយន្តហោះ Nong - Khang (ខេត្ត Houaphanh ប្រទេសឡាវ); គម្រោងតភ្ជាប់ចរាចរណ៍ផ្លូវគោក និងផ្លូវដែកតាមទិសកើត-លិច ហើយទន្ទឹមនឹងនោះ បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស វប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top